អបអរសាទរខួបលើកទី37 ថ្ងៃ7មករា គឺជាថ្ងៃកំណើតទី2 របស់ប្រជាពលរដ្ឋកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ថៃ្ង៧កមរា គឺជាថ្ងៃកំណើតទី២ ដែលធ្វើអោយប្រជាពលរដ្ឋ កម្ពុជាមិនអាចបំភ្លេចបាន ហើយត្រូវបញ្ជ្រាបឲ្យយុវជនជំនាន់ក្រោយ ឲ្យដឹងច្បាស់អំពីថ្ងៃ៧មករា ដោយសារមានថៃ្ងរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើងអាចរស់ រានមាន ជីវិត ឡើងវិញ និងមាន សេរីភាពរហូតមកបច្ចុប្បន្ននេះ។
ថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃសាលាខណ្ឌព្រែកព្នៅ ក្រុមប្រឹក្សាខណ្ឌ រួមនឹងអាជ្ញាធរមូលដ្ឋានសង្កាត់ ភូមិ នគរបាល កងរាជអាវុធហត្ថក្នុងខណ្ឌព្រែកព្នៅទាំងមូល បានមក ជួបជុំគ្នានៅភោជនីយដ្ឋានបឹងសុបន្ដិ កាលពីរាត្រីថៃ្ងទី៨ ខែ មករា ឆ្នាំ ២០១៦ ដើម្បីសំដែងនូវការអបអរ ដល់ខួបអនុស្សាវរីយ៏លើកទី៣៧នៃទិវាជ័យ ជំនេះ៧មករា (៧ មករា ១៩៧៩-០៧ មករា ២០១៦) ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងពិធីជួបជុំរំលឹកខួបនូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិត របស់ប្រជាពលរដ្ឋខ្មែរនេះ គឺដើម្បីឲ្យសមាជិករបស់គណបក្ស ប្រជាជនកម្ពុជា ពិសេសស្រទាប់យុវជន យល់ច្បាស់ចងចាំ និងដឹងគុណជានិច្ចថ្ងៃ ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងមាតុភូមិតាំងពីដំណាក់កាលសង្គ្រោះជាតិរហូតមកដល់បច្ចុប្បន្ន និងបេ្តជ្ញាការពារមិនឲ្យមានរបបនេះវិលមកជាលើកទី២។ 

ថ្លែងក្នុងឧិកាសនោះលោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានរំលឹកឡើងវិញពី សោកនាដកម្មក្នុងរបប៣ឆ្នាំ ៨ខែនិង២០ថ្ងៃដែលប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុកឥតជញ្ជាំងដោយពួកប៉ុលពត បានបង្ខិតបង្ខំ ប្រជាជនឲ្យធ្វើការលើសកម្លាំងហូបចុកមិនគ្រប់គ្រាន់ និងបិទសិទ្ធសេរីភាពគ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះពួកវាបានកាប់សម្លាប់ និងធ្វើទារុណកម្ម លើប្រជាជនឯង យ៉ាងសាហាវ ព្រៃផ្សៃបំផុត។ លោកបន្តថារហូត ដល់ថ្ងៃរំដោះ៧មករា១៩៧៩របបដ៏យង់ឃ្នងនេះត្រូវបានផ្ដួលរំលំ ដោយសារកម្លាំង មហាសាមគ្គី របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។

...

លោកអភិបាលខណ្ឌបានចាត់ទុកថា ថៃ្ង៧កមរា គឺជាថ្ងៃកំណើតទី២ ដែលធ្វើអោយប្រជាពលរដ្ឋ កម្ពុជាមិនអាចបំភ្លេចបាន ហើយត្រូវបញ្ជ្រាបឲ្យយុវជនជំនាន់ក្រោយ ឲ្យដឹងច្បាស់អំពីថ្ងៃ៧មករា ដោយសារមានថៃ្ងរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើងអាចរស់ រានមាន ជីវិត ឡើងវិញ និងមាន សេរីភាពរហូតមកបច្ចុប្បន្ននេះ។ លោកសុខ សម្បតិបញ្ជាក់ថាស្មារតី៧មករា គឺជាស្មារតីអមតស្ថិត នៅក្នុងជម្រៅចិត្ត របស់ប្រជាជនកម្ពុជាជាប់ជានិច្ច។ ដូចនេះហើយបានជាថ្ងៃ៧មករាត្រូវបានគេកំណត់ជាថ្ងៃ ទិវា សម្រាប់ ជាតិទាំងមូលទាំងមន្ដ្រីរាជការបុគ្គលិក កម្មករ ក្រុមហ៊ុន ទាំងអស់ដែលបំពេញការងារនៅកម្ពុជា ត្រូវបានឈប់ សម្រាក១ថ្ងៃ។ឆ្លៀតក្នុងឧិកាសនោះលោកអភិបាលខណ្ឌក៍បានណែនាំដល់មន្ដ្រីក្រោមឧិវាទទាំងអស់រំលឹកនូវការដឹងគុណផងដែរ ដល់វីរៈជនស្នេហាជាតិ គ្រប់ទិសទីដែលបានពលីជីវិតរំដោះប្រជាជាតិ ឲ្យបានរួចផុតពីរបបដ៏យង់ខ្នងនេះ ហើយតទៅយើងត្រូវខិតខំបំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើសំណូមពរ និងសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ រួមសាមគ្គីគ្នាការពារសមិទ្ធិផលទាំងឡាយ ឲ្យបានស្ថិតស្ថេរគង់វង្ស និងពូនជ្រុំស្មារតី៧មករាឲ្យស្ថិតនៅជាអមត៕ ដោយៈ ព្រែកជ័យ 
    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print