លោកឧត្ដមសេនីយឯក ហ៊ុន ម៉ាណែត ស្នើឲ្យប្រជាពលរដ្ឋ បើមានគេបបួលទៅធ្វើរដ្ឋប្រហារ ឬដុតកម្ទេចប្រទេស យើងសូមកុំចូលរួម

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត កូនប្រុសច្បង សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាលោកតា លោកយាយ រួមគ្នារក្សាសន្តិ ភាពកុំចូលរួមក្នុងការអូសទាញ ពីជនអគតិមួយចំនួន ដោយចង់ផ្លាស់ប្ដូររដ្ឋាភិបាលស្របច្បាប់ ដោយលោកបញ្ជាក់ថា បើមានគេបបួលទៅធ្វើរដ្ឋ ប្រហារ ឬដុតកម្ទេចប្រទេសយើង សូមបងប្អូនលោកតា លោកយាយកុំចូលរួម ហើយអ្វីដែលយើងត្រូវចូលរួមនោះ គឺការចូលរួមកសាងវត្តអារាម ការ ចូលរួមធ្វើបុណ្យទាន ចូលរួមបោះឆ្នោត ជូនសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករ ដ្ឋ មន្ត្រីបន្តទៀត។

លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការ រងកងយុទ្ធពល ខេមរភូមិន្ទ និងជាមេ បញ្ជាការកង ទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករ ដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹ ទ្ធបណ្ឌិ តប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថា វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់ប្រ តិបត្តិព្រះធម៌ ប៉ុណ្ណោះ ទេ តែវត្តអារាមជាកន្លែងសម្រាប់រួមសាមគ្គីគ្នាក្នុងការកសាងនូវ សមិទ្ធផលនានា សម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ។
លោកបញ្ជាក់ផងដែរថា សមិទ្ធផលដែលកើតមាន នៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងនៅតាមវត្តអារាម នានា គឺកើតចេញពីស ន្តិ ភាព។ ប្រទេសមានសន្តិភាពទើបមានហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ ។ ដូច្នេះទេលោក សូមឲ្យមានការរួមគ្នាធ្វើ យ៉ាងណា រក្សាឲ្យបាននូវសន្តិភាពនេះ ។

ការលើកឡើងរបស់ លោកហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាស ដែ លលោ ក បានអញ្ជើញជាអធិបតី ភា ព ក្នុងពិធីកាត់ ឫ សសី មា ព្រះវិហារថ្មីនិង សម្ពោ ធសមិទ្ធផលនានា នៅក្នុងវត្តចតុភក្រ្តាម ង្គល ឧត្តមមុនីហៅវត្តហារាម ស្ថិតនៅសង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធា នី ភ្នំ ពេញ មន្ត្រីក្រោមឱវាទសាលារា ជ ធានី ភ្នំ ពេញ ព្រមទាំងមានការជូប រួ ម ពី មន្ត្រីរាជការ ក ងកម្លាំ ងប្រ ដាប់ អា វុធ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សបងប្អូន ប្រ ជាព លរ ដ្ឋ ប្រមាណ១៨០០ នាក់។

ក្នុងឱកាសនោះដែរ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋ ទាំ ងអ ស់ ក៏ដូចជាលោកតា លោកយាយ រួមគ្នារក្សាសន្តិ ភា ពកុំ ចូលរួ ម ក្នុងការអូសទាញពីជនអគ តិ មួយ ចំនួ ន ដោយចង់ផ្លាស់ប្ដូររដ្ឋា ភិបាល ស្របច្បា ប់ ដោយលោកបញ្ជាក់ ថា បើមានគេបបួ ល ទៅធ្វើ រដ្ឋ ប្រ ហារ ឬដុតកម្ទេចប្រទេសយើង សូមបងប្អូនលោកតា លោកយាយកុំចូលរួម ហើ យអ្វីដែលយើងត្រូវចូលរួមនោះ គឺការ ចូលរួមកសាង វត្តអារាម ការចូលរួមធ្វើ បុណ្យទាន ចូលរួមបោះឆ្នោត ជូនសម្ដេចតេ ជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ខណៈដែលសម្ដេចហ៊ុន សែន នៅតែបន្តធ្វើ ជានា យករ ដ្ឋម ន្ត្រី នោះសម្តេចនឹងមានឱកាស ដើម្បីបម្រើប្រជាពលរដ្ឋ អភិវឌ្ឍន៍ប្រទេស ជាតិឲ្យរីកច ម្រើនជាងនេះបន្ថែម ទៀត ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសនោះ ក៏បានមានប្រសាសន៍​ថា នៅក្នុងរដ្ឋានខណ្ឌដង្កោ នេះមានវត្តអារាមចំនួន ២៣វត្ត មានព្រះសង្ឃគង់នៅអាស្រ័យចំនួន ៤២៧ អង្គរ ។ ដោយឡែកវត្តចតុភក្រ្តាមង្គលឧត្តម មុនីហៅ វត្តហារាម ដែល បានសម្ពោធ កាត់ឫសសីមានាពេ លនេះ មានអាយុកាល២១៨ឆ្នាំ ហើយ គឺបានសាងសង់ឡើងតាំ ង ពី ដើម សតវត្សរ៍ទី១៨ សម័យរាជធានីឧ ត្តុង្គ ដោយមានព្រះចៅអធិការចំនួន ៨ អង្គមកហើយ ហើយបច្ចុប្បន្ននេះគឺព្រះសច្ច កោសលម៉ ក់ សុខលីគឺជាព្រះចៅអធិការ ។

លោកអភិបាលរាជធានី ក៏បានបញ្ជាក់ផងដែ រ ថា សមិទ្ធផលដែលបានសម្ពោ ធ ឆ្លង ក្នុង ឱកា សនេះ គឺព្រះវិហារថ្មីដ៏ធំស្កឹមស្កៃ ទំហំ១ ២ម៉ែ ត្រគុណ នឹង ២១ ម៉ែត្រ កម្ពស់​៤៩ម៉ែត្រ និងហេដ្ឋារចនាស ម្ព័ ន្ធ បំពាក់ភ្ជាប់ជាច្រើនទៀត ដោយបានចំណាយថវិកាសាងសង់ រហូតដល់ប្រមាណជិត២លាន៣សែនដុល្លារសហរដ្ឋ អាមេរិក ដែលបានមកពីកម្លាំ ង មហា សាម គ្គី របស់ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើ ងវ ត្ត ព្រមទាំងសប្បុរសជននានា ទាំងក្រៅនិងក្នុងប្រទេស។

លោក ឃួង ស្រេង ក៏បានជំរុញនិងស្នើសុំឲ្យបងប្អូន ប្រជាពលរដ្ឋបន្តរួមគ្នាជាមួយនឹងអាជ្ញាធរមូល ដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីការពារសន្តិ ភាព ស្ថិរភាពនយោបាយសន្តិសុខនិងសណ្តាប់ធ្នាប់សា ធា រណៈ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានខិតខំពុះ​ពារជម្នះរាល់ការលំបាក ខ្លាំងណាស់ទម្រាំដណ្តើមបានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់ សព្វថ្ងៃនេះ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផង ដែរថា ដោយសាររដូវនេះជារដូវប្រាំង ដែលតាមការ ព្យាករណ៍ អាចមានការកើនឡើង នូវកំដៅខ្ពស់ជាងបណ្ដាឆ្នាំកន្លងទៅហើយខណ្ឌដង្កោគឺជា ខណ្ឌ មួយ ស្ថិ តនៅជាយរាជ ធា នី មិនទាន់មានបណ្ដា ញ ទឹកស្អា តគ្រ ប់គ្រាន់ ។ លោកស្នើ ឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដា ប់ ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋចូលរួមគ្នារក្សាទុកទឹកស្អាត និងប្រើប្រាស់ដោយការសន្សំសំចៃខ្ពស់ ។ ជាពិសេសត្រូវត្រៀមចូលរួមបង្ការទប់ស្កាត់និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលាចំពោះគ្រោះ មហន្តរាយគ្រោះរាំងស្ងួតនិងគ្រោះអ គ្គិភ័យជា យថាហេតុ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print