អាជ្ញាធរខណ្ឌសែនសុខចុះផ្អាកការដ្ឋានសំណង់មួយកន្លែងគ្មានលិខិតអនុញាតិ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខនឹងអាជ្ញាធរសង្កាត់ភ្នំពេញថ្មីចុះផ្អាកការដ្ឋានសំណង់មួយកន្លែងគ្មានលិខិតអនុញាតិ(គ្មានច្បាប់)។ការដែលអាជ្ញាធរចុះផ្អាកការសាសងការរដ្ឋានសំណង់ខាងលើនេះកាលពីព្រឹកថ្ងៃទី០៧ខែមីនាឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ដែលសមាសភាពចូលរួម១ លោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ២លោក ធាម ចន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធរណះការ ខណ្ឌសែនសុខ៣លោក ប៉ោ ចន្ទម៉ារ៉ាឌី មន្ត្រីសាលាខណ្ឌនឹងទី៤លោក ឆេន ចំណាន មន្ត្រីសាលាសង្កាត់នឹងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។ យោងតាមកំណត់ហេតុរបស់មន្ត្រជំនាញសាលាខណ្ដសែនសុខបានអោយដឹងថា៖ ពេលដែលអាជ្ញាធរចុះត្រួតពិនិត្យទីតាំងនោះពុំបានជួបម្ចាស់ទីតាំងនោះទេជួបតែតំណាងហើយក្រោយពីពិនិត្យរួចឃើញថាទីតាំងការដ្ឋានសំណង់នេះគឺម្ចាស់បានសាងសងកន្លែងលាងរថយន្តដែលមានទំហំ២០ម៉ែត្រគុណ៤០ម៉ែត្រដោយមិនមានលិខិតអនុញាតិ(គ្មានច្បាប់)ពីសាលាសង្កាត់ឫសាលាខណ្ឌនោះទេ។ លោក ធាម ចន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធរណះការ ខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានអោយដឹងបន្តទៀតថា ដោយសារតែម្ចាស់ការដ្ឋានសំណង់ខាងលើមិនមានលិខិតអនុញាតិត្រឹមត្រូវយកមកបង្ហាញទើអាជ្ញាធរបានធ្វើកំណត់ហេតុដោយបានផ្អាកការសាងសងជាបណ្តោះអាសន្នហើយបានណែនាំអោយម្ចាស់សំណង់អនុវត្តដូចខាងក្រោម។ទី១តម្រូវអោយម្ចាស់សំណង់ស្នើសុំលិខិតអនុញាតិ(សុំច្បាប់)ជាមុនសិនទើបអាចបន្តការសាងសងទៀតបាន។ទី២មិនអនុញាតិអោយម្ចាស់សំណង់ដាក់សម្ភារដូចជាថ្ម ខ្សាច់ ស៊ីម៉ងតិ៍ ឥដ្ឋ នឹងសម្ភារផ្សេងៗទៀតនៅលើចិញ្ចើមផ្លូវសាធារណះឡើយ។ ក្នុងករណីម្ចាស់សំណង់ខាងលើនោះមិនអនុវត្តតាមខ្លឹមសារខាងលើនេះទេ រដ្ឋបាលខណ្ឌសែនសុខនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនទទួលខុសត្រូវរាល់ការខូចខាតឫបាត់បង់សម្ភារ នឹងទ្រព្យសម្បត្តិរបស់ម្បាស់សំណង់ឡើយ។
ជុំវិញនឹងបញ្ហាខាងលើនេះលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានប្រាប់អង្គភាពសារព័ត៌មាននគរវត្ត នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២នេះថា ខ្ញុំបានអោយលោកអភិបាលរងទទួលបន្ទុកចុះធ្វើកិច្ចការនេះហើយ។ដោយឡែកលោក សក់ ច័ន្ទកាញ្ញារិទ្ធី អភិបាលរងសែនសុខខណ្ឌបានប្រាប់អង្គភាពសារព័ត៌មាននគរវត្ត
នៅរសៀលថ្ងៃដដែលនេះថា លោកបានអោយមន្ត្រីចុះទៅពិនិត្យមើលហើយៗបើមិនមានច្បាប់អនុញាតិលោកថានឹងអោយម្ចាស់សំណង់មកសុំច្បាប់សាងសង៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print