បុរសម្នាក់មានជំងឺប្រសៃប្រសាទឡើងលើអាគារកំពស់៦ជាន់ លោតមកក្រោម ធ្លាក់លើឡាន បណ្តាលអោយធ្លាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រសៃប្រសាទ សំរេចចិត្តបញ្ចប់ជីវិតជំងឺធ្វើទុក្ខខ្លាំងពេក ក៏លួចឡើងលើអាគារនិងលោតចុះមកខាងក្រោយ សំណាងល្អចំរថយន្ត១គ្រឿងពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញBF-០១២៧ ក៏បណ្តាលអោយរបួសធ្ងន់និងបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះ កាលវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី០៧ ខែ មីនា ឆ្នាំ ២០២០នៅចំណុចអាគារមជ្ឍមណ្ឌECC តាមផ្លូវនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ សុិន សារ៉េត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅស្រុកកំណើតភូមិទួលក្រឡៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្កកណ្ដាល របួសធ្ងន់។ក្រោយកើតហេតុរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកមានជ័យដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ។ ប្រភពព័ត៍មានពីបុរសបងប្រុសបង្កើតមានឈ្មោះ សុិន តុលា អាយុ៣៥ឆ្នាំ មុខរបរចុងភៅបានប្រាប់នគរបាលថា៖ ប្អូនប្រុសគាត់និងមានជំងឺប្រចាំ និងមានអារម្មណ៍មិនហ្នឹងន រយៈពេល២ឆ្នាំហើយក៏មិនមានប្រពន្ធកូនដែរ ។ ជាទម្លាប់ជារៀងរាល់១ខែម្ដងមកបើកថ្នាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយមិនដឹងមូលហេតុអ្វីមកដល់ភ្នំពេញទេនៅពេលដឹងរឿងដោយនគរបាលថាប្អូនគាត់លោតសម្លាប់ខ្លួន ទាក់ទងមកតាមរយះទូរស័ព្ទប្អូនគាត់នៅជាប់ខ្លួន១គ្រឿងហើយករណីនេះក៏មិនបានប្ដឹងផ្ដល់ទៅលើបុគ្គលណាទេគឺប្អូនគាត់លោតសម្លាប់ខ្លួនឯងមែនហើយ ខូចខាតរថយន្តបែកកញ្ចក់១គ្រឿងទៀតនិងសុំទោសគ្មានលុសងនោះទេ ។
នគរបាលបានបញ្ជាក់ថា៖ ករណីខាងលើនេះយោងតាមការបញ្ជាក់បុរសរងគ្រោះមានជំងឺប្រចាំកាយមានសតិមិនល្អទើបលោតសម្លាប់ខ្លួនពីជាន់ទី០៦ចុះមខាងក្រោម។ តែសំណាងល្អធ្លាក់ចំរថយន្ត១គ្រឿងបណ្ដាលអោយជនរងគ្រោះរបួសធ្ងន់ត្រូវចង្កេះ ហើយរថយន្តសង្រ្គោះដឹកទៅកាល់ម៉ែត ដើម្បីសង្រ្គោះបច្ចុប្បន្នមានក្រុមគ្រួសារមកដល់មន្ទីរពេទ្យហើយក្រុមគ្រួសារអ្នករងគ្រោះក៏មិនបានប្ដឹងផ្ដល់ទៅលើបុគ្កលណាដែរ។ ចំណែកម្ចាស់រថយន្តក៏មិនទាមទារសំណាងអាណិតជនរងគ្រោះគ្រាន់តែសុំយករថយន្តទៅជួសជុលឡើងវិញ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print