ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចខណៈរូបគេបានបង្ខំនារីរងគ្រោះផឹកស្រាស្រវឹងហើយប៉ុនប៉ងចាប់រំលោភតែត្រូវបានអ្នកជិតខាងមកទាន់ស្រែកឆោឡោឡើងបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរឃាត់ភ្លាមៗ កាលពីវេលលម៉ោង៧យប់ ថ្ងៃ៧ ខែមករា ឆ្នាំ២០១៦នៅចំណុចផ្ទះជួយភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះសុិន ស្រីតា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកជនសង្ស័យឈ្មោះទឹម អូន ភេទប្រុសអាយុ២៤ ឆ្នាំ ស្រុកកំណើតនៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
តាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមីងរបស់នារីរងគ្រោះបានហៅនារីរងគ្រោះមកផឹកស៊ីនៅបន្ទប់របស់គាត់ដែលនៅជិតគ្នា និងហៅជនសង្ស័យមកផឹកជុំគ្នាដែរ ខណៈផឹកស្រវឹងរៀងៗខ្លួននារីរងគ្រោះបានដើរទៅគេងនៅក្នុងបន្ទប់របស់ខ្លួនតែម្នាក់ឯង ។ ភ្លាមនោះស្រាប់តែជនសង្ស័យទៅតាមក្រោយលួចចូលក្នុងបន្ទប់នាងរួចមកចាប់ស្រាតខោអោវទាំងអស់ដោយប៉ុនប៉ងចាប់រំលោភស្រាប់តែមានអ្នកជិតខាងម្នាក់បានមកគោះទ្វារហៅនារីរងគ្រោះ។ ភ្លាមនោះជនសង្ស័យក៏បានរត់ទៅសង្ងំនៅក្នុងបន្ទប់ទឹកបាត់។ ខណៈនោះអ្នកជិតខាងចូលទៅមើលក្នុងបន្ទប់ស្រាប់តែឃើញនារីរងគ្រោះត្រូវបានគេស្រាប់សម្លាបំពាក់អស់ទាំងមិនដឹងខ្លួនព្រោះស្រវឹងបាត់ទៅហើយ ។
សាក្សីដដែលបានបន្តថា ដោយឃើញដូចនេះរូបគេក៏បានទៅមើលក្នុងបន្ទប់ទឹកឃើញជនសង្ស័យទើបឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅដើម្បីសាកសួរ ។ ទាក់ទងក្នុងករណីនេះនារីរងគ្រោះបានទាមទារជំម្ងឺចិត្តចំនួន២៦០០$តែជនសង្ស័យមិនមានលុយគ្រប់ទើបសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ៕
...
ដោយ៖ សុខាសែនជ័យ