ផឹកស្រវឹងប៉ុនប៉ងចាប់រំលោភនារីម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចខណៈរូបគេបានបង្ខំនារីរងគ្រោះផឹកស្រាស្រវឹងហើយប៉ុនប៉ងចាប់រំលោភតែត្រូវបានអ្នកជិតខាងមកទាន់ស្រែកឆោឡោឡើងបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរឃាត់ភ្លាមៗ​ កាលពីវេលលម៉ោង៧យប់ ថ្ងៃ៧ ខែមករា ឆ្នាំ២០១៦នៅចំណុចផ្ទះជួយភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែនជ័យ​ ។

image4

ជនរងគ្រោះឈ្មោះសុិន ស្រីតា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកជនសង្ស័យឈ្មោះទឹម​ អូន​ ភេទប្រុសអាយុ២៤​ ឆ្នាំ​ ស្រុកកំណើតនៅភូមិអន្លង់រមៀត​ ឃុំអន្លង់រមៀត​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល ។

តាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមីងរបស់នារីរងគ្រោះបានហៅនារីរងគ្រោះមកផឹកស៊ីនៅបន្ទប់របស់គាត់ដែលនៅជិតគ្នា និងហៅជនសង្ស័យមកផឹកជុំគ្នាដែរ​ ខណៈផឹកស្រវឹងរៀងៗខ្លួននារីរងគ្រោះបានដើរទៅគេងនៅក្នុងបន្ទប់របស់ខ្លួនតែម្នាក់ឯង ។ ភ្លាមនោះស្រាប់តែជនសង្ស័យទៅតាមក្រោយលួចចូលក្នុងបន្ទប់នាងរួចមកចាប់ស្រាតខោអោវទាំងអស់ដោយប៉ុនប៉ងចាប់រំលោភស្រាប់តែមានអ្នកជិតខាងម្នាក់បានមកគោះទ្វារហៅនារីរងគ្រោះ។ ភ្លាមនោះជនសង្ស័យក៏បានរត់ទៅសង្ងំនៅក្នុងបន្ទប់ទឹកបាត់​។ ខណៈនោះអ្នកជិតខាងចូលទៅមើលក្នុងបន្ទប់ស្រាប់តែឃើញនារីរងគ្រោះត្រូវបានគេស្រាប់សម្លាបំពាក់អស់ទាំងមិនដឹងខ្លួនព្រោះស្រវឹងបាត់ទៅហើយ ។

សាក្សីដដែលបានបន្តថា​ ដោយឃើញដូចនេះរូបគេក៏បានទៅមើលក្នុងបន្ទប់ទឹកឃើញជនសង្ស័យទើបឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅដើម្បីសាកសួរ​ ។ ទាក់ទងក្នុងករណីនេះនារីរងគ្រោះបានទាមទារជំម្ងឺចិត្តចំនួន២៦០០$តែជនសង្ស័យមិនមានលុយគ្រប់ទើបសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ៕

image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print