ភ្នំពេញ៖ មានប្រសាសន៍លើកឡើងនៅក្នុងអង្គសន្និបាតលើកទី៣៩ នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជន កម្ពុជា នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ការដោះស្រាយរឿងបណ្ណបើកបរ និងរឿងកាត់ឈ្មោះយានយន្តច្រើនត គឺជាកាត់ដំបៅមហារីក។
ប្រសាសន៍នេះត្រូវបានដកស្រង់មកផ្សព្វផ្សាយបន្តដោយ លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានជម្រាបដល់អ្នកកាសែត ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចឲ្យម្ចាស់យានយន្តទិញច្រើនតំណ មិនត្រូវការឲ្យមានបញ្ជាក់ ពីម្ចាស់ដើមទៀតទេ នៅពេលទៅកាត់ឈ្មោះយានយន្តរបស់ខ្លួននោះ ប៉ុន្តែយានយន្តក្រោយៗទៀត ត្រូវមានការបញ្ជាក់ ឲ្យបានច្បាស់លាស់រវាងអ្នកទិញ និងអ្នកលក់។ ចំណែកការបើកបរតម្រូវឲ្យមានបណ្ណបើកបរម៉ូតូនោះក៏ត្រូវសម្តេចតេជោប្រកាសលុបចោលផងដែរ៕
ដោយ៖ ប្រាថ្នា