ភ្នំពេញ៖ បណ្ដាញទំំនាក់ទំនងសង្គម ហ្វេសប៊ុកផ្លូវការរបស់ក្លិបបាល់ទាត់ ភ្នំពេញក្រោនបានប្រកាសកាលពីរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦កន្លងទៅថា ខ្លួនបានតែងតាំងលោក Oriol Mohe-dano ជាគ្រូបង្គោលជំនួសលោក Sam Schweingruber ដែលជាគ្រូបបង្គោល ចាស់មានរបួសដោយគ្រោះថ្នាក់ចរា ចរណ៍មិនអាចត្រឡប់មកកាន់តំណែង បានក្នុងពេលដ៏ខ្លីនេះទេ ។ ដូច្នេះក្លិប សម្រេចចុះកុងត្រារយៈពេល១ឆ្នាំដើម្បីឱ្យលោក Oriol Mohedano ដឹកនាំ ក្រុមកីឡាករឈុតធំសម្រាប់ចូលរួម ប្រកួតពានរង្វាន់មិត្ដហ្វូនខេមបូឌានលីករដូវកាលឆ្នាំ២០១៦និងប្រកួតដណ្ដើម ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាដើមខែកុម្ភៈ ឆ្នាំ២០១៦តទៅ ។
ក្លិបបាល់ទាត់ភ្នំពេញក្រោនបញ្ជាក់ ក្នុងនៅក្នុងអត្ថបទសំណេររបស់ខ្លួន កម្រាស់ជាង២ទំព័រយ៉ាងដូច្នេះថា ក្លិប ភ្នំពេញក្រោនមានសេចក្ដីរីករាយក្នុង ការប្រកាសតែងតាំងលោក Oriol Moh edano ជាគ្រូបង្គោលឈុតធំក្លិបភ្នំពេញ ក្រោន។ដោយសារស្ថានភាពរបួសរបស់លោកគ្រូបង្គោល Sam Schweingruber មិនទាន់អាចចូលមកកាន់តំណែងវិញ បានឡើយ ។
ដូច្នេះលោក Oriol នឹងក្លាយជាគ្រូ បង្គោលសម្រាប់ក្លិបភ្នំពេញក្រោនដើម្បីត្រៀមប្រកួតលីកកំពូលកម្ពុជារដូវកាលឆ្នាំ២០១៦ (ការប្រកួតដំបូងនៅថ្ងៃទី ៧ កុម្ភៈ) និងពានរង្វាន់សម្ដេច ហ៊ុន សែន ផងដែរ ។ នៅក្នុងសេចក្ដីប្រកាសរបស់ ក្លិបភ្នំពេញក្រោនក៏បានបញ្ជាក់ពីប្រវត្ដិ រូបសង្ខេបរបស់គ្រូងបង្គោលថ្មីយ៉ាង ដូច្នេះថា លោក Oriol Mohedano មានស្រុកកំណើតនៅឯទីក្រុង Barcelona ប្រទេសអេស្ប៉ាញ បច្ចុប្បន្នលោកមាន វ័យ២៩ឆ្នាំនិងជាគ្រូដែលកាន់ UEFA A-Licence ជាមួយនឹងបទពិសោធន៍ជា ច្រើននៅប្រទេសអេស្ប៉ាញប្រទេសស្វ៉ីសនិងហ្វាំងឡង់មុនមកកាន់តំណែងជាគ្រូ បង្គោលលើកដំបូងនៅប្រទេសក្នុងតំបន់អាស៊ីជាមួយនឹងកុងត្រារយៈពេល១ឆ្នាំ។ ក្នុងនាមជាកីឡាករដែលមានតួនាទីជា ខ្សែការពារលោកបានតំណាងឱ្យ Junior club Penye Cornella មុននឹងចូលរួម ជាមួយក្លិប Atletic Roda de Bara នៅក្នុង Catalan First Division នៃ ប្រទេសអេស្ប៉ាញ (លីកលំដាប់ទី៥នៃ ប្រទេសអេស្ប៉ាញ) ដោយសារតែមាន បញ្ហារបួសបាក់ឆ្អឹងជើងលោក Oriol ត្រូវបង្ខំចិត្ដបញ្ចប់អាជីពជាកីឡាករ ត្រឹមវ័យ២៣ឆ្នាំ ។
លោក Oriol ក៏បានចាប់អារម្មណ៍ ក្នុងការបង្វឹកហាត់កីឡាករជំនួសវិញ ក្រោយបញ្ចប់អាជីពជាកីឡាករជម្រើសជាតិអេស្ប៉ាញដោយលោកចាប់ផ្ដើមពីហ្វឹកហាត់ UEFA C-Licence គ្រូបង្វឹក ក្រុមយុវជន UE Cornella រយៈពេល៣ ឆ្នាំមុននឹងត្រឡប់ទៅ CA Roda De Bara រយៈពេល១ឆ្នាំ។ ក្រោយមកលោក ក៏បន្ដទៅ Segunga Division club, Club Gimnastic de Tarragona, (លីកលំដាប់ទី២នៃប្រទេសអេស្ប៉ាញ) រយៈពេល៣ឆ្នាំព្រមទាំងជួយឱ្យក្រុម យុវជនអាយុក្រោម១៨ឆ្នាំឈ្នះជើងឯក Catalan Championship ផងដែរ ។
លោក Oriol ទទួលបាន UEFA A-Licence ជាមួយក្រុម Nastic នៅ ប្រទេសអេស្ប៉ាញនាខែកក្កដា ឆ្នាំ២០១៤ ហើយលោកបានទៅចូលរួមជាមួយក្រុម Servette FC នៅឯ Geneva ប្រទេស ស្វ៉ីសរយៈពេល១ឆ្នាំនិងជាគ្រូជំនួយរបស់ក្រុមយុវជនអាយុក្រោម១៨ឆ្នាំដែល លេងឈ្នះពាននៅប្រទេសស្វ៉ីសផងដែរ។ បច្ចុប្បន្នលោកបានចំណាយពេល៣ខែ ក្នុងនាមជាគ្រូជំនួយនៅ FC Legirus Inter ប្រទេសហ្វាំងឡង់មុននឹងចូលរួម ជាមួយក្លិបភ្នំពេញក្រោន ។
លោក Oriol បាននិយាយថា “ខ្ញុំ បាននិយាយជាមួយ Sam ប្រហែលជា៦ ខែមកហើយអំពីបាល់ទាត់ក៏ដូចជាការ ធ្វើការជាមួយគ្នានៅក្លិបភ្នំពេញក្រោន។ ខ្ញុំឃើញថា នេះជាដំណើរវិវត្ដន៍នៅក្នុង ការបង្ហាត់របស់ខ្ញុំ ហើយខ្ញុំតែងតែស្វែង រកភាពរីកចម្រើនសម្រាប់ខ្លួនឯង និងខ្ញុំ ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួល តំណែងនេះ ។ ក្លិបនេះមានអត្ដសញ្ញាណ ច្បាស់ជាមួយនឹង កីឡាករក្មេងៗច្រើន ហើយខ្ញុំចង់អភិវឌ្ឍក្មេងៗ ។ ខ្ញុំគឺជាគ្រូ ដែលមានវ័យក្មេងមួយរូប ហើយខ្ញុំពិត ជាសប្បាយចិត្ដចំពោះឱកាសមួយនេះ ក្លិបភ្នំពេញក្រោនគឺជាក្លិបដែលអស្ចារ្យ ត្រូវបានអ្នកគាំទ្រទទួលស្គាល់នៅប្រទេស កម្ពុជាហើយនេះក៏ជាគោលដៅរបស់ខ្ញុំក្នុងការបង្កើនបាល់ទាត់ឱ្យកាន់តែមាន គុណភាពជាងនេះផងដែរ ខ្ញុំមិនខ្មាស ហើយខ្ញុំនឹងកំណត់គោលដៅខ្លួនឯងឱ្យ បានខ្ពស់”។
លោកបានបន្ដទៀតថា “ខ្ញុំដឹងថាបាល់ ទាត់គឺពិតជាអស្ចារ្យដែលមនុស្សទាំង អស់រីករាយ ខ្ញុំចង់ឱ្យទាំងកីឡាករនិងអ្នក គាំទ្រសុទ្ធតែមានអារម្មណ៍ដូចគ្នា ។ ខ្ញុំ សូមសន្យាថាយើងនឹងខិតខំប្រឹងឱ្យអស់ ពីកម្លាំងកាយចិត្ដហើយយើងក៏ត្រូវ ការអ្នកគាំទ្រទាំងអស់គាំទ្រដើម្បីជួយឱ្យក្លិបទទួលបានជ័យជម្នះផងដែរ ។ នៅ ពេលដែលទំនាក់ទំនងល្អជាអារម្មណ៍ មួយដ៏អស្ចារ្យក៏ដូចជាគ្រួសារខ្ញុំសង្ឃឹមថាអ្នកគាំទ្រនឹងត្រៀមខ្លួនរួចជាស្រេច យើងនឹងផ្ដល់អ្វីដែលលោកអ្នកស្រឡាញ់ ចូលចិត្ដផងដែរ” ៕
ដោយ៖ សារីម