ភ្ញៀវជាតិ-អន្តរជាតិចេញ-ចូលធម្មតា តាមច្រកអន្តរជាតិបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមតាមមន្ត្រីនគបាលអន្តោប្រវេសន៍ប្រចាំការច្រកទ្វារអន្តរជាតិបាវិតបានឲ្យដឹងថា៖ គឺមានភ្ញៀវជាតិ-អន្តរជាតិចេញ-ចូលធម្មតា បើគិតនៅក្នុងដើមខែមីនា មកដល់ថ្ងៃទី០៩មិនា២០២០នេះ។
មន្ត្រីដដែលបន្តថា៖ មានភ្ញៀនអន្តរជាតិចំនួន០៦ជាតិសាសន៍ក្នុងនោះភ្ញៀវចូលមកនាំមុខគេរួមមាន៖
១,ជនជាតិវៀតណាម
២,ជនជាតិហ្វីលីពីន
៣,ជនជាតិអង់គ្លេស
៤,ជនជាតិអាមេរិក
៥,ជនជាតិចិន និង៦,មានភ្ញៀវចម្រុះជនជាតិ
ភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ផងដែរ។
ចំណែកភ្ញៀវជាប្រជាពលរដ្ឋខ្មែរយើងឆ្លងដែនចូលមកតាមច្រកអន្តរជាតិបាវិតមានចេញឆ្លងដែនចូលទៅប្រទេសវៀតណាមក្នុងនោះគឺទៅព្យាបាលជម្ងឺ ធ្វើដំណើរកំសាន្តនិងខ្លះអ្នករកស៊ីឬអ្នកជំនួញ។
ប្រភពបន្តថា៖ ដូច្នេះការចេញ-ចូល ទៅក្រៅប្រទេសរបស់ជនជាតិខ្មែរយើងមានការថយចុះ។ បើភ្ញៀវជនបរទេសគឺចូល-ចេញជាធម្មតា។
បើប្រៀបធៀបទៅការចូលចេញរបស់ភ្ញៀវជាតិ-អន្តរជាតិក្នុងខែកុម្ភៈ ឆ្នាំ២០២០ភ្ញៀវអន្តរជាតិចូលមកនាំមុខរួមមាន ទី១,ភ្ញៀវវៀតណាមទី២,ហ្វីលីពីនចូលទី៣,អង់គ្លេស ៤,អាមេរិកចូល៥,ចិននិងទី៦,ភ្ញៀវចម្រុះសញ្ជាតិផងដែរ។
ចំពោះពាក់ពន្ធ័ករណីការត្រួតពិនិត្យរកមុខសញ្ញាវីរុសកូវីដ-១៩នេះដែរ លោកវេជ្ជៈបណ្ឌិត អឹម បុត្រ ប្រធានចត្តាឡីសក័ប្រចាំច្រកទ្វាព្រំដែនអន្តរជាតិបាវិតបានឲ្យដឹងថា ៖ មន្រ្តីចត្តាឡីសក័ត្រូវបានក្រសួងសុខាភិបាលបានចាត់តាំងឲ្យមកដាក់ប្រចាំការត្រួតពិនិត្យរកមុខសញ្ញាវីរុសកូវីដ_១៩នេះចាប់តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៩ ខែមិនា ឆ្នាំ ២០២០នេះគឺពុំទាន់រកឃើញមុខសញ្ញាវីរុស-១៩លើភ្ញៀវណាម្នាក់នៅឡើយទេ។
លោកវេជ្ជបណ្ឌិតបន្តទៀតថា៖ ការកំណត់ថា ជនសង្ស័យមានផ្ទុកជម្ងឺផ្លូវដង្ហើមថ្មីហៅវីរុសកូវីដ-១៩ គឺ ទី១វាស់កំដៅបើភ្ញៀវណាមានកំដៅ៣៨អង្សាសេយើងត្រូវយកគាត់ទៅបន្ទប់ពិនិត្យដោយឡែក ហើយឲ្យគាត់សម្រាកកន្លះម៉ោងដើម្បីសាកសួរប្រវត្តិនៃការចាកចេញរស់នៅពីតំបន់ដែលមានផ្ទុះវីរុសកូវីត១៩(ទីក្រុងវូហានប្រទេសចិន)វាស់កំដៅ មុខសញ្ញាមានក្អក ក្អួត ចុកណែនដើមទ្រូង ពិបាកដាកដង្ហើមក្រុមការងារនិងបញ្ជូនអ្នកជម្ងឺទៅបន្ទប់ត្រៀមនិងបញ្ជូនជនសង្ស័យទៅកន្លែងមន្ទីរពេទ្យដែលបានរៀបចំដោយសុវត្ថិភាពនិងយកសំណាកទៅពិនិត្យនៅរាជធានីភ្នំពេញ។

ប្រសិនបើកន្លះម៉ោងភ្ញៀវមានកំដៅចុះមកធម្មតាវិញ៣៧អង្សាសេ ហើយគ្មានប្រវត្តិនៅក្នុងតំបន់ផ្ទុះវីរុសកូរ៉ូណាឬនៅជិតឬផ្ទាល់ជាមួយអ្នកផ្ទុកវីរុសកូវីដ-១៩និងគ្មានអាការៈក្អក ក្អួតធ្វើទុកផ្លូវដង្ហើមទេយើងឲ្យគាត់ធ្វើដំណើរបន្តធម្មតា៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print