ភ្នំពេញ ៖ ក្រុមអ្នកព្យាកក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឲ្យប្រជាពលរដ្ឋ និងបានបញ្ជាក់ថា ដោយសារតែកម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់មកលើកម្ពុជា បានធ្វើឲ្យស្ថានភាពធាតុអាកាសកើនក្ដៅនៅពេលថ្ងៃ ហើយត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ រួមទាំងថែរក្សាសុខភាពផង ។ នេះបើយោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលបានព្យាករកឃើញពីហេតុផលខាងលើនេះ ។
សេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ ស្ថានភាពធាតុអាកាសចំនួន៣តំបន់មានលក្ខណៈដូចខាងក្រោមនេះ ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C និង សីតុណ្ហភាពអតិបរមា មាន ៣៧-៣៩°C ។ ផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមាន ភ្លៀងអោយទៅមធ្យម ។ ដោយឡែកនៅថ្ងៃទី ១៤-១៦ ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តប៉ៃលិន នឹងអាចមានភ្លៀងពីតិចទៅមធ្យម។
២- បណ្តាខេត្តនៅខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C និង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°c ។
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C និងតិបរមា មានពី ៣៥-៣៧°C ។ ចាប់ពីថ្ងៃទី១១-១៦ ខែមីនា នឹងអាចមានភ្លៀងខ្សោយ ។
ផ្អែកតាមការពិនិត្យឃើញនិងព្យាកខាងលើនេះ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងថែរក្សាសុខភាព នៅក្នុងខណៈ ដែលធាតុអាកាសក្តៅនៅពេលថ្ងៃ ៕ ដោយ ៖ សុខ ខេមរា