មកដល់ហើយៗ នាវាដឹកជញ្ជូនវត្ថុធាតុដើមផ្គត់ផ្គង់រោងចក្រនៅកម្ពុជា មកដល់ផែកម្ពុជាជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ ៖ នាវាដឹកជញ្ជូនចំនួន៧គ្រឿងដែលដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា កំពុងដឹកចូលមកផែកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះគឺមាន៥គ្រឿងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ និងចំនួន២គ្រឿងទៀតចតនៅកំពង់ផែវៀតណាម​ សម្រាប់ផ្គត់ផ្គង់រោងចក្រនៅទីតាំងក្រុងបាវិត ខេត្តស្វាយរៀង។

នេះបើតាមការបញ្ជាក់អះអាងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ ក្នុងពេលអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ ។

សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់​ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត។

ពាក្យដែលសម្តេចតែងធ្លាប់ប្រើនោះ សូមអរគុណមិត្តចិន រួមទាំងអ្នកវិនិយោគគិន និងក្រុមហ៊ុនចិនទាំងអស់ដែលបានខិតខំចូលរួមជំរុញការដឹកនាំវត្ថុធាតុដើមមកផ្គត់ផ្គង់តម្រូវការរោងចក្រនានានៅក្នុងប្រទេសកម្ពុជាអោយបានទាន់ពេលវេលា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print