ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ ៣៤៥៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាទទួលយកមនុស្សចូលធ្វើការដោយគ្រាន់តែមានសញ្ញាបត្រមួយសន្លឹក ហើយគ្មានសមត្ថភាពនោះទេ
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថភាពយើងមិនដល់ចូលធ្វើការមិនបាន បែរជាបន្ទោសថាគេពុករលួយនោះទេ
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះពោរពេញដោយការប្រកួតប្រជែង ដែលទាមទារឱ្យមានការធ្វើកំណែទម្រង់ និងពង្រឹងសមត្ថភាព។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចទីផ្សារគ្មានមនោសញ្ចេតនាឡើយ គឺមានតែខាត និងចំណេញប៉ុណ្ណោះ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាធម្មតាក្នុងមួយឆ្នាំមាន៣ថ្ងៃ ដែលសម្តេចមិនទទួលកម្មវិធីនោះទេ គឺថ្ងៃទី១០ វិច្ឆិកា មរណភាពរបស់កូនប្រុស, ១០ មីនា មរណភាពរបស់ម្តាយ និង ១២ កក្កដា មរណភាពរបស់ឪពុក។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាខួប ២២ឆ្នាំ នៃការមណរភាពរបស់ម្តាយសម្តេច
-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកធ្លាប់មានទំនាក់ទំនងជាមួយបុរសកើតជំងឺកូវីត១៩ នៅខេត្តសៀមរាប ចេញមកពិនិត្យសុខភាព។
-សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការស្រាវជ្រាវលើបុរសជនជាតិជប៉ុនថា តើកើតជំងឺកូវីត១៩ នៅប្រទេសណា?
-សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើកុំឱ្យមានការខ្លាចរអារហូតមិនហ៊ានចូលទៅខេត្តសៀមរាបនោះដែរ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចលើកទឹកចិត្តឱ្យមានការប្រយ័ត្នប្រយែងរឿងសុខភាព តែហាមមិនឱ្យមានការរើសអើងចំពោះអ្នកសៀមរាបនោះឡើយ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការភ័យខ្លាចជ្រុលនឹងនាំដល់ភាពមហន្តរាយ។
-សម្តេចតេជោ ហ៊ុន សែន បានស្នើទៅលោក ម៉ម ប៊ុនហេង ឱ្យជ្រើសអ្នកមានសមត្ថភាពប្រចាំការក្នុងការទទួលអ្នកហៅចូលលេខ១១៥
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់មាត់ច្រកចេញចូលក្នុងប្រទេសកម្ពុជា ត្រូវបង្កើនការពិនិត្យផ្នែកវេជ្ជសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីត១៩។
-សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោក ខៀវ កាញារីទ្ធថា បើពលរដ្ឋខ្មែរខ្លាចគ្រោះថ្នាក់ចរាចរណ៍ ដូចខ្លាចជំងឺកូវីត១៩ នឹងកាត់បន្ថយការស្លាប់លើដងវិថី។
-សម្តេចតេជោ ហ៊ុន សែន បានឱ្យពាក្យស្លោកថ្មីមួយពាក់ព័ន្ធនឹងក្រមានេះ គឺ «ក្រមាខ្មែរ ថែសុខភាព»។
-សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅអង្គភាពប្រតិកម្មរហ័សរបស់លោក ស្វាយ ស៊ីថា ធ្វើរបាយការណ៍បច្ចុប្បន្នភាពជំងឺកូវីត១៩លើពិភពលោកមួយថ្ងៃ៣ដង ជូនសម្តេច។
-សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅអ្នករិះគន់រឿងគុណភាពវេជ្ជសាស្ត្ររបស់ខ្មែរថា បើមិនជឿលើប្រព័ន្ធវេជ្ជសាស្ត្ររបស់ខ្មែរ តើទៅជឿវេជ្ជសាស្ត្រប្រទេសណា ព្រោះពេលកើតជំងឺកូវីត១៩ គេមិនឱ្យចូលប្រទេសគេនោះឡើយ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឧបករណ៍ចាប់សំឡេងទូរស័ព្ទ នៅតែបន្តប្រើ ដើម្បីតាមដានសម្មភាពទុច្ចរិតទាំងឡាយ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវជាថ្មីកុំឱ្យយកភាពភ័យខ្លាច និងការរើសអើងធ្វើជាមូលដ្ឋានក្នុងករណីជំងឺកូវីត១៩នេះ ពោលត្រូវជ្រើសយកភាពច្បាស់លាស់សម្រាប់ខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំអន្តរជាតិជាច្រើនត្រូវបានលុប ក្នុងនោះកិច្ចប្រជុំមួយចំនួននៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវនាសប្តាហ៍ក្រោយ មិនទាន់ច្បាស់លាស់នៅឡើយ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះសម្តេចប្រកាសដោយមោទនភាពថា អ្នកលើនាវា Westerdam បានទៅដល់ផ្ទះ ហើយគ្មាននរណាកើតជំងឺកូវីត១៩នោះឡើយ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកាពី ៨០០លានដុល្លារ ទៅ ២ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាក្នុងករណីជំងឺកូវីត១៩ រីករាលដាលខ្លាំង។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អភិបាលរាជធានី ខេត្ត ខិតខំសម្រួលឱ្យរថយន្តដឹកវត្ថុធាតុដើមចូលតាមរោងចក្របានកាន់តែឆាប់រហ័ស។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាវាដឹកវត្ថុធាតុដើមមកពីប្រទេសចិន ៦០កុងតឺន័រ បានចូលមកដល់កម្ពុជាហើយ។ សម្តេចតេជោ ចាត់ទុកនេះជាកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ចិនក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្លៀកបំពាក់សម្រាប់គ្រូពេទ្យការពារជំងឺពេលប្រតិបត្តិការការងារម៉ាក «ឌុយប៉ុង» រាប់លានកំប្លេត្រូវបានផលិតនៅកម្ពុជា នាំចេញទៅក្រៅប្រទេស
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅ រ៉ុង ឈុន ដែលបន្តនិយាយរឿង EBA ថា បើមិនពេញចិត្តនៅកម្ពុជាទេ ទៅនៅក្រៅស្រុកទៅ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមានទោសក្នុងរឿងក្បត់ជាតិ ត្រូវតែផ្ទន្ទាទោស ពេលសាលក្រមចេញ គឺត្រូវតែជាប់ទោស។ សម្តេចតេជោ បញ្ជាក់ថា ដាក់ទោសលើកនេះមិនមែនត្រពាំងផ្លុងនោះឡើយ គឺនៅកន្លែងផ្សេង
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការនៅថ្ងៃទី០១ ខែមេសា នឹងត្រូវធ្វើឡើងដូចការកំណត់ រួមទាំងប្រាក់ឧបត្ថម្ភមុនពេលចូលឆ្នាំផងដែរ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាប់សំឡេងនិយាយទូរស័ព្ទ ដើម្បីស្តាប់សកម្មភាពទុច្ចរិតនៅតែបន្តធ្វើ។ សម្តេចតេជោ បានបញ្ជាក់ការចាប់សំឡេងនេះ មិនមែនមានតែកម្ពុជានោះទេ សូម្បីសម្តេចក៏ត្រូវបានប្រទេសនានាចាប់សំឡេងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print