ក្រុមជ្រុលនិយម គ្រាន់តែករណីជំងឺឆ្គួតជ្រូកសោះ បំប៉ោងថាជាCOVID-19

ចែករំលែក៖

ភ្នំពេញ៖ គួរតែរួបរួមគ្នាសាងអំពើល្អ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 និងចែករំលែកព័ត៌មានពីវិធានការ ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកាន់ភ្ជាប់«ព័ត៌មានស្អាត» មានប្រភព មូលដ្ឋាន ច្បាស់លាស់។ កុំអោយនាំគ្នាបំប៉ោងព័ត៌មាន អោយប្រជាពលរដ្ឋយើងយល់ច្រឡំអី..? ជាក់ស្តែង ..! ក្រុមជ្រុលនិយម គ្រាន់តែករណីជំងឺឆ្គួតជ្រូកសោះ បំប៉ោងថាជាCOVID-19។

បញ្ហានេះត្រូវបាន អភិបាលខណ្ឌឬស្សីកែវ ច្រានចោលទាំងស្រុងចំពោះការបង្ហោះវីដេអូបុរសម្នាក់ ដួលតាមផ្លូវកន្រ្តាក់ដៃកន្រ្តាក់ជើងថា ជាជំងឺ COVID-19, ជនរងគ្រោះអាចកើតជំងឺឆ្កួតជ្រូក។
នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី បានប្រកាសបដិសេធតាមរយៈសាព័ត៌មាន ចំពោះការបង្ហោះវីដេអូមួយ បង្ហាញពីបុរសម្នាក់ដួលកន្ត្រាក់ដៃកន្រ្តាក់ជើង នៅជិតទីលានប្រជាធិបតេយ្យ ដែលមនុស្សមួយចំនួនបំពុលថា ជាជំងឺ COVID-19។
ករណីនេះ ក្រោយមានការបង្ហោះបំពុលវីដេអូខាងលើនេះ លោក ជា ពិសី បានចាត់ឲ្យមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្រាវជ្រាវជាក់ស្ដែងភ្លាមៗ និងបានសន្និដ្ឋានថា បុរសម្នាក់នេះកើតជំងឺឆ្កួតជ្រូក និងមានអាការៈធម្មតាដូចដើមវិញហើយ មិនមែនជាជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 នោះទេ។
បើតាមការលើកឡើងរបស់អាជ្ញាធរសង្កាត់ និងសមត្ថកិច្ចមូលដ្ឋាន ដែលបានចុះស្រាវជ្រាវផ្ទាល់ដល់ទីតាំងកើតហេតុ ក៏បានបញ្ជាក់ថា ត្រឹមតែមួយសន្ទុះក្រោយប៉ុណ្ណោះ បុរសម្នាក់នេះ បានក្រោកឈរឡើង និងអង្គុយញញឹមធម្មតា អាចសន្និដ្ឋានថា ជាជំងឺឆ្កួតជ្រូកក៏អាចថាបាន មិនមែនជាជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 នោះទេ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ មានការបង្ហោះវីដអូមួយតាមបណ្តាញសង្គម Facebook ដោយបង្ហាញពីបុរសម្នាក់បានដួលទៅលើផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយដៃជើងកន្រ្តាក់ឡើង ដែលម្នាក់ៗតាមត្រឹមឈរនៅពីឆ្ងាយ មិនព្រមចូលទៅជួយគ្នាដោយសង្ស័យថា កើតជំងឺកូរ៉ូណា ឬ COVID-19។
បន្ថែមពីនេះ អ្នកលេងបណ្តាញសង្គម Facebook មួយចំនួនបានចាត់ទុកថា អ្នកធ្វើដំណើរតាមផ្លូវពេលឃើញបុរសម្នាក់នេះ មិនព្រមជួយទាក់ទងទៅមន្ទីរពេទ្យ ឬក្រសួងសុខាភិបាលតាមរយៈលេខ ១១៥ ឬសមត្ថកិច្ច ដែលទាំងនេះបង្ហាញថា គ្មានទឹកចិត្តមនុស្សធម៌នោះឡើយ។
នៅក្នុងរយៈពេលដែលមានជំងឺ COVID-19 ផ្ទុះឡើងនៅទូទាំងពិភពលោកនិយាយជារួម និងជាដោយឡែក សម្រាប់នៅក្នុងប្រទេសកម្ពុជាយើង ក្រុមប្រឆាំង និងក្រុមបំពុលសង្គមមួយចំនួន បានបង្ហោះព័ត៌មាន រូបភាព និងវីដេអូ មិនពិតជាច្រើនដែលថា ជាជំងឺកូរ៉ូណា ប៉ុន្តែព័ត៌មានមិនពិតទាំងនេះ ត្រូវបានក្រសួងសុខាភិបាល អាជ្ញាធរ និងសមត្ថកិច្ចបានចេញមកច្រានចោល ទាំងស្រុងភ្លាមៗផងដែរ។
ទន្ទឹមនិងធ្វើការបកស្រាយ ក៏មានជនសង្ស័យខ្លះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីបំប៉ោងរឿង COVID-19 ធ្វើអោយប្រជាពលរដ្ឋយល់ច្រឡំ ដោយសារក្រុមបំពុលសង្គមទាំងនោះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print