ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាចម្រៀងមិនសម្បូរសក់ លោក ទិត្យ វិច្ឆិកា ត្រូវបានម្ចាស់យានដ្ឋានមួយកន្លែងប្រកាសឲ្យចូលខ្លួនដើម្បីដោះស្រាយបំណុលថ្លៃជួសជុលរថយន្ត ដែលមិនទាន់បានសង។
ការប្រកាសនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងស្ទើតែមិនគួរឲ្យជឿ ខណៈថ្មីៗកន្លងទៅ តារាប្រុសរូបនេះទើបនឹងប្រកាសឡើងផ្ទះថ្មីតម្លៃជិត១០ម៉ឺនដុល្លារអាមេរិកនោះ។ យោងតាមការប្រកាសរបស់ម្ចាស់យានដ្ឋានជួសជុលរថយន្ត CAM Auto Repair យានដ្ឋាន ខេម បានបង្ហោះនៅលើគណនីយហ្វេសប៊ុករបស់ខ្លួនថា សូមលោកទិត្យវិច្ឆិកា ជំពាក់លុយធ្វើឡាន
លើកទី១ចំនួន៨២០ដុល្លារអាមេរិកកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៦ លើកទី២ ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៦ ចំនួន ២០៦ដុល្លារអាមេរិក និងលើកទី៣កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៦ចំនួនទឹកប្រាក់ ១២០ដុល្លារអាមេរិក សរុបចំនួន១១៤៦ដុល្លារអាមេរិក។ ប្រភពបន្ត៖ ថាទឹកប្រាក់នេះគឺជាថ្លៃជួសជុលរថយន្តដែលជំពាក់ ហើយតារាចម្រៀងរូបនេះបានសន្យាច្រើនដង មិនព្រមសងរហូត ដល់ពេលនេះ។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាចម្រៀងរូបនេះបាននៅឡើយទេ ប៉ុន្តែមានការរិះគន់ខ្លាំងចំពោះតារាចម្រៀងរូបនេះចំពោះការគេចវេសមិនទូទាត់ ដែលប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរ។
អ្នករិះគន់ម្នាក់លើកឡើងថា ជាទង្វើកេងប្រវ័ញ្ចកម្លាំងញើសឈាមអ្នកដទៃ ខណៈយានដ្ឋានក៏ត្រូវការបើកប្រាក់ខែឲ្យបុគ្គលិក ហើយត្រូវគេចមុខអស់រយៈពេលជាង៤ឆ្នាំមកហើយគួរតែចេញមុខសងគេទៅ ។ ការប្រកាសខាងលើនេះក៏ជាការប៉ះពាល់ដល់មុខមាត់ស្ថាប័នដែលខ្លួនបម្រើការងារគឺលោកគឺជាមន្ត្រីកងទ័ពជើងអាកាសនោះ៕
ដោយ វឌ្ឍនា