អ៊ីរ៉ង់ចាត់វិធានការតឹងតែងបំផុតទប់ស្កាត់កូវីដ-១៩​ ដោយដោះលែងអ្នកទោស​៧ម៉ឺននាក់

ចែករំលែក៖

ការឆ្លងរាលដាលវីរុសផ្លូវដង្ហើមនៅក្នុងប្រទេសអ៊ីរ៉ង់ គួឲ្យបារម្ភបំផុត​ ដោយមានអ្នកស្លាប់និងឆ្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ដើម្បីទប់ស្កាត់ការឆ្លងរាលដាល Covid-19 នៅក្នុងមន្ទីរឃុំឃាំង រដ្ឋាភិបាលអ៊ីរ៉ង់​បានសម្រេច ដោះលែងអ្នកទោស​ដល់ទៅ ៧ម៉ឺននាក់ ខណៈអ្នកឆ្លងនិង​អ្នកស្លាប់ដោយវីរុសផ្លូវដង្ហើមថ្មីនេះបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

កាលពីថ្ងៃទី​៩ ខែមីនា ក្រសួងមហាផ្ទៃអ៊ីរ៉ង់ បានសម្រេចដោះលែងអ្នកទោស​ដល់ទៅ​៧ម៉ឺននាក់​ដោយខ្លាចឆ្លងរាលដាលនៅក្នុងមន្ទីរឃុំឃាំងដែលមានអ្នកទោសច្រើន​។ អ្នកទោសដែលត្រូវបានដោះលែងគឺមានទោសស្រាល ជាប់គុកក្រោម​៥ឆ្នាំ ។ ជាមួយគ្នានេះក្រសួងមហាផ្ទៃប្រកាសថា​នឹងពិចារណា​បន្តដោះលែងអ្នកទោស ជាបន្តទៀត​ប្រសិនបើអ្នកទោសដែលបានដោះលែងនោះមិនបង្កអសន្តិសុខក្នុងសង្គម។ ប៉ុន្តែក្រសួងមហាផ្ទៃអ៊ីរ៉ង់ មិនបានបញ្ជាក់ថា អ្នកទោសទាំងនោះនឹងត្រូវវិលត្រឡប់មកមន្ទីរឃុំឃាំងវិញដែរឬទេ ក្រោយការគ្រប់គ្រងបាន Covid-19

ក្នុងរយៈពេល​២៤ម៉ោងកន្លងមក​អ៊ីរ៉ង់ មានអ្នកស្លាប់​៤៣នាក់​បន្ថែមទៀត​ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់​២៣៧នាក់ និងអ្នកឆ្លងកើនឡើងដល់​ ៧១៦១នាក់។

វីរុស​ Covid-19បានឆ្លងរាលដាលជាង​១០០ប្រទេសហើយ ដោយក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានប្រទេសនិងតំបន់ចំនួន​៨ទៀតបានរកឃើញមានករណីឆ្លងវីរុស​ Covid-19។ អង្គការសុខភាពពិភពលោក​បានអំពាវនាវដល់​រដ្ឋាភិបាលទាំងអស់ បង្កើនសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម​ ក៏ដូចជា​ព្យាបាលអ្នកឆ្លងយ៉ាងមានប្រសិទ្ធភាពបំផុត៕ម៉ែវ សាធី    

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print