តារាចម្រៀងល្បីឈ្មោះលោកខេម កាលពីពេលថ្មីៗនេះ បានចុះទៅជួបប្រជាកសិករ ដើម្បីស្វែងយល់ ក៏ដូចជាលើកទឹកចិត្ត ដល់ពលរដ្ឋជុំវិញ ការដាំដុះ បន្លែផ្លែឈើ ក៏ដូចជា ចិញ្ចឹមត្រីសាច់ ដោយមិនប្រើប្រាស់សារធាតុគីមី។ម្ចាស់បទ”ស្រលាញ់ស្រី១ម៉ែត្រ៧៣” រូបនេះចុះទៅនោះ គឺស្ថិតនៅ ដឹកដីខេត្ត កំពង់ឆ្នាំង ដែលជាស្រុកកំណើត របស់លោកតែម្ដង។
ការចុះស្វែងយល់នេះ បន្ទាប់ពីតារាចម្រៀងរូបនេះបានប្រកាសជាសាធារណៈថា ខខ្លួននឹងចូលរួមផ្សព្វផ្សាយផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា ដោយមិនគិតប្រាក់ឡើយ ដើម្បីឲ្យផលិតផលធម្មជាតិដែលដាំដោយកសិករខ្មែរមានទីផ្សារ។ ខេមបាន សិក្សាស្វែងយល់ក៏ដូចជា លើកទឹកចិត្ត កសិករដែលលោកបានចុះទៅជួបនោះ ហើយប្រជាពលរដ្ឋពិសេសកសិករខ្មែរ បានសម្ដែងភាពសប្បាយចិត្តជាខ្លាំង នៅពេលដែលបានជួយ លោក ខេម។
លោក ខេម បាននិយាយថា សូមបងប្អូន ប្រជាកសិករព្រួយបារម្ភលើទីផ្សារ បន្លែផ្លែឈើដែលដាំដោយធម្មជាតិតទៅទៀត ព្រោះមានផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រាចាំ ទទួលទិញហើយ នឹងសូមដាំដុះតាមលក្ខណៈស្តង់ដារ បច្ចេកទេស។
តារាចម្រៀងលោក ខេម បានបន្តឲ្យដឹងទៀតថា ខ្លួនចូលរួមនោះជាការស្ម័គ្រចិត្ត ដោយមិនគិតប្រាក់ឡើយ ដើម្បីរួមចំណែកដល់ទីផ្សារ កសិករខ្មែរឲ្យមានទីផ្សារ។លោកបានសម្ដែងភាពសប្បាយចិត្តជាខ្លាំង នៅពេលដែលបានធ្វើសកម្មភាពជួយដល់ កសិករខ្មែរ ពិសេសជួយ ដល់អ្នកខេត្តខ្លួនបែបនេះ។មិនមែនមានតែ ខេម ម្នាក់ប៉ុណ្ណោះទេ តាមការប្រកាសជាសាធារណៈកន្លងទៅ គេឃើញមាន តារាចម្រៀងល្បីជាច្រើនទៀតដែល នឹងស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិខាងលើនោះមានដូចជា តារាចម្រៀង លោក ខេមរៈ សិរីមន្ត ប៉ែន ចំរ៉ុង កញ្ញា តាន់ ច័ន្ទសីម៉ា ជាដើម៕ ដោយ វឌ្ឍនា