ប៉ុប ពី បែកគូស្នេហ៍ចុងក្រោយហើយ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងកំប្លែង ប៉ុបពី ត្រូវបានអ្នករួមអាជីពបង្ហើបថាបានបែក បាកគូស្នេហ៍ប្រុសក្មេងចុងក្រោយនោះជាស្ថាពរហើយ ក្រោយពីជម្លោះរបស់ពួកគេមិនអាចផ្សះផ្សារបាន។

រយៈពេលជិត៣ឆ្នាំហើយដែលតារាសម្តែងកែភេទកញ្ញា ប៉ុបពី បានប្រកាសចំណងស្នេហ៍ដោយចំហរជាមួយបុរសជាសង្សារឈ្មោះ ប៊ីលី មានមុខរបរជាមេចុងភៅ។ ដើមឡើយស្នេហានេះមានភាពផ្អែមល្ហែមខ្លាំងប៉ុន្តែពេលនេះស្នេហានេះបានដល់ទីបញ្ចប់ហើយ ។ នេះបើតាមការបង្ហើបរបស់អ្នករួមអាជីពនាងបានលើកឡើង។  ក្លាយជាស្នេហាផុយស្រួយចុងក្រោយដែលប៉ុបពីជួប ក្រោយពីប្រកាសស្នេហ៍ដោយចំហរជាលើកចុងក្រោយ។ នាងធ្លាប់លើកឡើងថាមានបុរសជាសង្សារមួយចំនួនបានចូលមកជីវិតនាងដើម្បីតែជាការលេងសើចប៉ុណ្ណោះ ។ នាងធ្លាប់លើកឡើងដែរថា កន្លងមកនាងបានបដិសេធស្នេហ៍បុរសជាច្រើន ព្រោះតែបុរស ខ្លះមានចំណងត្រឹមតែចង់ស្គាល់ ខ្លួនប្រាណដែលកែច្នៃរបស់នាងប៉ុណ្ណោះ។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង រូបនេះបាននៅឡើយជុំវិញដំណឹងបែកបាក់ស្នេហាចុងក្រោយនេះ។ ទោះជាយ៉ាងណាប្រភពពីអ្នកសិល្បៈដូចគ្នាលើកឡើងថាស្នេហាពួកគេបានបញ្ចប់សប់គ្រប់ហើយក្រោយពីមានបញ្ហាជម្លោះពាក្យសម្តីមួយចំនួនជាមួយគ្នា។ ប្រភពថាពួកគេលែងរស់នៅផ្ទះតែមួយ ខណៈភាគីខាងប្រុសក៏ចាកចេញពីនាងដោយមិនមានគម្រោងវិលវិញន៉ោះដែរ។

គួរបញ្ជាក់ដែរថា ប៉ុបពីបានក្លាយជាតារាភេទទី៣ដំបូងគេនៅកម្ពុជាដែលបានសម្រេចចិត្តកែភេទ ហើយនាងក៏ធ្លាប់បង្ហាញស្នេហ៍ដោយបើកចំហរជាមួយបុរសស្រស់សង្ហាមួយចំនួនថែមទៀតផង៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print