ការប្រកួត FIFA World Cup Qatar 2022 – Preliminary Competitions ដែលគ្រោងនឹងប្រព្រឹត្ត នៅប្រទេសបារ៉ែន រវាងក្រុមជម្រេីសជាតិកម្ពុជាជាមួយក្រុមជម្រេីសជាតិបារ៉ែន ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ និងនៅរាជធានីភ្នំពេញ រវាងក្រុមជម្រើសជាតិកម្ពុជានឹងក្រុមជម្រើសជាតិអុីរ៉ង់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ត្រូវបានលេីកការប្រកួត។ នេះបើយោងតាមការជូនដំណឹងរបស់ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC)
ការប្រកាសលើកពេលប្រកួតនេះដោយសារមូលហេតុមានក្តីបារម្ភការរីករាលដាលនៃមេរោគរលាកសួតប្រភេទថ្មី Covid-19 ដែលកំពុងរីករាលដាលនៅជុំវិញពិភពលោក។
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) តាមរយៈសហព័ន្ធបាល់ទាត់កម្ពុជា (FFC) នឹងជូនដំណឹងពេលក្រោយនូវកាលបរិច្ឆេទថ្មីនៃការប្រកួតជាក់លាក់នៅពេលក្រោយ ប៉ុន្តែមិនទាន់ច្បាស់ថា កំណត់កាលបរិច្ឆេទថ្ងៃណាច្បាស់លាស់នៅឡើយទេ ៕ដោយ៖ភារៈ
...