គ្មានអ្នកចូលទស្សនាឡេីយការប្រកួតវាយតឺន្នីពានរង្វាន់ Davis Cup

ចែករំលែក៖

យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនបានឲ្យដឹងថា អ្នករៀបចំការប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់(តឺន្នីស)

)ដណ្តើមពានរង្វាន់ Davis Cup រវាងប្រទេសជប៉ុននឹងអេក្វាឌ័រ នៅសប្តាហ៍ក្រោយនឹងត្រូវលេងដោយបិទទ្វារមិនមានអ្នកទស្សនាចូលរួមឡើយ ដោយសារតែអាជ្ញាធរជប៉ុនការពារករណីឆ្លងរាលដាលនៃមេរោគកូរ៉ូណា ។

អាជ្ញាធរប្រទេសជប៉ុនបានប្រកាសថា ខ្លួននឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយដើម្បីសម្រេចថា តើត្រូវបន្តការប្រកួតដ៏ធំមួយនៅអូសាកា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមីនា រហូតដល់ថ្ងៃទី១៥ ខែមីនា។ ការសម្រេចចិត្តក្នុងព្រឹត្តិការណ៍ Davis Cup កើតឡើងមួយថ្ងៃ បន្ទាប់ពីជើងហោះហើរកំពូលរបស់J.League បានពន្យារពេលការប្រកួតទាំងអស់ ។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិបានធ្វើការសម្រេចចិត្តក្នុងការលេងការបិទទ្វារនេះ នៅក្នុងការពិគ្រោះយោបល់ជាមួយសមាគម កីឡាវាយកូនបាល់ជប៉ុនតាមការផ្តល់យោបល់ ពីទីភ្នាក់ងារកីឡាជប៉ុន និងក្រសួងសុខាភិបាលការងារនិងសុខុមាលភាព ។

សូមបញ្ជាក់ថា កីឡាករលេខមួយរបស់ជប៉ុន Kei Nishikori ត្រូវបានប្រកួតជាលើកដំបូងកាលពីថ្ងៃទី ៦–៧ ខែមីនា ប៉ុន្តែអ្នកទស្សនាត្រូវបានរារាំង ដោយចេញថ្លៃទិញសំបុត្ររបស់ពួកគាត់ ហើយឲ្យត្រឡប់ទៅផ្ទះវិញ ដោយសារតែខ្លាចមានករណីឆ្លងមេរោគកូរ៉ូណាកាន់តែខ្លាំង ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print