ភ្នំពេញ៖ក្រុមជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពចូលលួចគាស់ផ្ទះប្រជាពលរដ្ឋយកបានលុយនិងគ្រឿងអល័ង្កាសរុប៦ម៉ឺនដុល្លាអាមេរិករួចរត់គេចខ្លួនបានរយៈ៥ថ្ងៃត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ផងដែរ។
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង
១១នឹង៣៥នាទីយប់ថ្ងៃទី១០ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៥៤កែងផ្លូវលេខ៦៣នៅចំណុចក្បែរនឹងកាហ្វេរតនៈគីរីស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី3ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការរាជធានីភ្នំពេញបានអោយដឹងថាមុនពេលកើតហេតុជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើកម្មភាពលួចគាស់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅជាន់ទី២ផ្លូវលេខ១៨២ក្បែរនឹងហាងនំអប្សរាស្ថិតនៅក្នុងសង្កាត់បឹងព្រលឹតខណ្ឌ7មករាតាំងពីថ្ងៃ៧ខែមិនាឆ្នាំ២០២០នៅវេលាម៉ោង១២នឹង៣៥នាទីរំលងអាធាត្រសរុបជាទឹកប្រាក់3មុឺនដុល្លានិងគ្រឿងអល័ង្កា3មុឺនដុល្លាសរុបទាំងអស់ស្មើរនិង៦ម៉ឺនដុល្លាជាង
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ
សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវអស់រយៈពេលជិត៥ថ្ងៃទើបតាមក្របួចបានជនសង្ស័យទី១នៅផ្លូវលេខ៦៣ម្តុំការហ្វេរតនៈគីរីហើយជាងប៉ុន្មានម៉ោងក្រោយមកក៏ឈានទៅធ្វើការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ទៀតដែលជាអ្នកធ្វើកម្មភាពលួចគាស់ផ្ទះផ្ទាល់តែម្តងនៅចំណុចម្តុំវត្តបុទុមតីយកមកសួរនាំ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ធឿនព្រែកជ័យ