ខេត្តសៀមរាប៖ យោងតាមផេក Facebook ផ្លូវការរបស់ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថា បុរសម្ចាស់ PassAppម្នាក់ ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩នោះ ត្រូវបានធ្វើតេ្តសរកមេរោគCovid19 រួចរាល់ហើយ ជាលទ្ធផលគឺអវិជ្ជមាន ហើយគាត់មានសុខភាពល្អធម្មតា មិនមានរោគសញ្ញាអ្វីទេ។
បច្ចុប្បន្នបុរសរូបនេះ ក៏ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដាន រយះពេលចំនួន១៤ថ្ងៃដែរ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ក្នុងនោ៖ អង្គភាពមន្ទីរសុខាភិបាលខេត្តសៀមរាបក៏បានបញ្ជាក់ដូចគ្នាថា៖ បុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេ្តស ជាលទ្ធផលគឺអវិជ្ជមាន គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
ដោយ៖ សិលា