ករុណា ពេជ្រ ដឹកនាំតារាចម្រៀងខ្មែរសុរិន្ទ ទៅបំពេរអារម្មណ៍អ្នកខេត្តបាត់ដំបងនៅថ្ងៃបុណ្យទន្លេ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណាពេជ្រ គ្រោងនឹងដឹកនាំសិល្បករខ្មែរមួយចំនួន ពិសេសសិល្បករខ្មែរសុរិន្ទ អ្នកនាង ជេន សាយចៃ និងលោក ឃុង ឃុយ ដើម្បីចូលរួមព្រឹត្តការប្រគំតន្ត្រី ច្រៀងរាំមួយនាខេត្តបាត់ដំបងនៅថ្ងៃទី១៣ ខែមីនាខាងមុខនេះ។ ការចេញច្រៀងនេះស្ថិតក្នុងកម្មវិធីបុណ្យទន្លេនៅខេត្តមួយនេះផ្ទាល់តែម្តង។
ផ្អាកការងារសិល្បៈអស់រយៈពេលជាយូរព្រោះត្រូវមើលថែឪពុកដែលមានជំងឺ តារាចម្រៀង ករុណាពេជ្រ បានផ្អាកការងារសិល្បៈមួយចំនួន។ តារារូបនេះបានប្រកាសវិលរកការងារនេះជាថ្មីដោយលោកបានបង្ហើបថា ដោយសារតែមានការផ្តល់ឱកាស លោកនឹងដឹកនាំ ក្រុមចម្រៀង របស់តារាចម្រៀង ប្រចាំផលិតកម្មថោនច្រៀងរាំ សម្រាប់បងប្អូនចូលរាំកម្សាន្ត ក្នុងពិធីបុណ្យទន្លេ ដែលនឹងប្រារព្វធ្វើឡើងនៅក្រុងបាត់ដំបង រយៈពេលបីថ្ងៃ ពីថ្ងៃទី១៣ មីនា រហូតដល់ថ្ងៃទី១៥ មីនា ២០២០។ ប៉ុន្តែសម្រាប់ក្រុមតន្រ្តីបែបប្រពៃណី របស់តារាចម្រៀង ករុណា ពេជ្រ និង ប្រគុំជូន បងប្អូនរាំលេងសម្រាប់តែរាត្រីថ្ងៃទី១៣ ប៉ុណ្ណោះគឺទីតាំងនៅមុខសាលាខេត្តបាត់ដំបងតែម្តង។ ករុណា ពេជ្រ បានប្រាប់ថា តារាមច្រៀងពីររូប រួមដំណើរជាមួយលោក គឺលោក ឃុង ឃុយ និង អ្នកនាង ចេន សាយចៃ និងចូលរួមច្រៀងចម្រៀង កន្ទ្រឹម ខ្មែរសុរិន្ទ ជូនពុកម៉ែ បងប្អូន ខេត្តបាត់ដំបង រួមជាមួយនិងចង្វាក់ប្រពៃណីជាច្រើនទៀត ដែលក្រុមរបស់លោកបានត្រៀមរួចរាល់សម្រាប់បំរើអារម្មណ៍ទស្សនិកជន នៅថ្ងៃទី១៣ មីនា ខាងមុខនេះ ជាក់ជាមិនខាន។
គួរបញ្ជាក់ដែរថា មួយរយៈនេះ តារាចម្រៀង ករុណា ពេជ្រ មិនសូវបង្ហាញវត្តមានតាមកម្មវិធីផ្សេងៗទេ បើទោះបីជាមានការអញ្ជើញជាហូរហែរ ក៏ដោយ ព្រោះតារាចម្រៀងរូបនេះ ជាប់បំពេញភារកិច្ចជាកូនល្អ មើលថែលោកឳពុក ដែលមានជំងឺប្រចាំកាយ។ ប៉ុន្តែលោកប្រាប់ថា សម្រាប់កម្មវិធីថ្នាក់ជាតិវិញ គឺលោកតែងតែបង្ហាញវត្តមានជានិច្ចមិនអោយខកខានឡើយ ពិសេសកន្លងមកលោកធ្លាប់បានចូលរួមជាញឹកញាប់ក្នុងព្រឹត្តិការណ៍តូចធំដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានោះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print