ភាពអយុត្តិធម៌សង្គម និងជ្រៀតជ្រែកពីអ្នកមានអំណាច លើតុលាការ ធ្វើអោយចៅក្រមប្រទេសថៃបាញ់សម្លាប់ខ្លួនឯងជាលើកទី២

ចែករំលែក៖

ប្រទេសថៃ៖ ចៅក្រម ខាណាខន ព្យាញចាណា (Khanakorn Pianchana) ដែលធ្លាប់ធ្វើអត្តឃាតបាញ់ខ្លួនឯងនៅក្នុងសវនាការ កាលពីខែតុលាកន្លងមក តែមិនស្លាប់ ពេលនេះលោក បន្តធ្វើអត្តឃាតជាលើកទីពីរ ដោយមិនអាច ស៊ូទ្រាំទទួលយកនូរឿងអយុត្តិធម៌សង្គម និងការលូកដៃរបស់អ្នកមានអំណាចទៅលើ វិស័យតុលាការនៅក្នុងប្រទេសថៃ។

លោកបានបាញ់សម្លាប់ខ្លួនជាលើកទីពីរនៅក្នុងផ្ទះរបស់លោកផ្ទាល់ ក្នុងសង្កាត់ដូយសាកេ ខេត្តខេត្តឈៀងម៉ៃ កាលពីថ្ងៃទី ៧ ខែមីនា ដោយលោកបាញ់ចំកណ្តាលបេះដូងតែម្តង ។ លោកបានបន្សល់ទុកនូវកំណត់ហេតុមួយ ដោយនិយាយថា បន្ទាប់ពីឧប្បត្តិហេតុនៅខែតុលា លោកត្រូវបានតុលាការអយុត្តិធម៌ ចោទប្រកាន់ពីបទឧក្រិដ្ឋ រួចដកហូតតំណែងជាចៅក្រម។ តែក្នុងកំណត់ហេតុនោះ គាត់មិនបាននិយាយលម្អិតទេ។ គាត់បានសរសេរថា៖ ថ្ងៃទី ៦-៧ ខែមីនា គឺជាថ្ងៃដែលមានក្តីសុខ។
លោកបានចេញសេចក្តីថ្លែងការណ៍ ២៥ ទំព័រ តាមបណ្ដាញអ៊ិនធឺណិត ដោយរៀបរាប់ពីក្តីបារម្ភរបស់គាត់ អំពីការជ្រៀតជ្រែកពីសំណាក់អ្នកមានអំណាចនៅក្នុងរឿងក្តីរបស់គាត់។ គាត់ទើបតែចេញសាលក្រមផ្តន្ទាទោសជនសង្ស័យមូស្លីម ៥នាក់ ក្នុងករណីឃាតកម្មមួយ ។លោកបាននិយាយថា គាត់ត្រូវបានគេបញ្ជាឱ្យកាត់ទោសប្រ ហារជីវិតមនុស្សចំនួន ៣នាក់ ហើយឲ្យ ២នាក់ទៀតជាប់ពន្ធនាគារអស់មួយជីវិត។ ប្រសិនបើខ្ញុំធ្វើតាមបញ្ជារបស់នាយកនោះ វានឹងធ្វើឱ្យចុងចោទទី១ ទី៣ និងទី៤ ទទួលទោសប្រហារជីវិត ដែលនេះសម្រាប់តែករណីឃាតកម្មគិតទុកជាមុនប៉ុណ្ណោះ។ លោកបានលើកឡើងពីការខ្វះភស្តុតាងច្បាស់លាស់ និងអាចជឿទុកចិត្តបាន ។ លោកក៏បានលើកឡើងពីរដ្ឋធម្មនុញ្ញកាលពីឆ្នាំ១៩៩៧ មានភាពប្រសើរ ព្រោះបានរារាំងអ្នកមានអំណាចជ្រៀតជ្រែកចូលក្នុងសេចក្តីសម្រេចរបស់តុលាការ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print