កីឡាករនៅលីកកំពូលៗដែលមានរោគសញ្ញាវីរុសកូរ៉ូណា

ចែករំលែក៖

គិតមកដល់ពេលនេះមានកីឡាករមួយចំនួនកំពុងលេងឲ្យក្លិបល្បីៗនៅអឺរ៉ុបបានចេញរោគ និងធ្វើតេស្តឃើញមានវីរុសកូរ៉ូណា។ កីឡាករទាំងនោះសុទ្ធសឹងតែបានបង្ហាញខ្លួននៅក្លិប ល្បីៗទូទាំងទ្វីបអឺរ៉ុបដោយមាននៅអ៊ីតាលី, អាល្លឺម៉ង់, អង់គ្លេសជាដើម។
គ្រូបង្វឹកក្រុមក្លិប Leicester City លោក Brendan Rodgers បានឲ្យដឹងថា កីឡាករ របស់ ក្លិប Leicester City ៣នាក់ ត្រូវបាន ដាក់ដាច់ដោយឡែកពី គេបន្ទាប់ ពី ចេញ សញ្ញា នៃ វីរុស កូរ៉ូណា និងកីឡាករនៅលីកកំពូលៗដែលមានរោគសញ្ញាវីរុសកូរ៉ូណា
គិតមកដល់ពេលនេះមានកីឡាករមួយចំនួនកំពុងលេងឲ្យក្លិបល្បីៗនៅអឺរ៉ុបបានចេញរោគ និងធ្វើតេស្តឃើញមានវីរុសកូរ៉ូណា។ កីឡាករទាំងនោះសុទ្ធសឹងតែបានបង្ហាញខ្លួននៅក្លិប ល្បីៗទូទាំងទ្វីបអឺរ៉ុបដោយមាននៅអ៊ីតាលី, អាល្លឺម៉ង់, អង់គ្លេសជាដើម។
គ្រូបង្វឹកក្រុមក្លិប Leicester City លោក Brendan Rodgers បានឲ្យដឹងថា កីឡាករ របស់ ក្លិប Leicester City ៣ នាក់ ត្រូវ បាន ដាក់ ដាច់ ដោយឡែកពី គេបន្ទាប់ពី ចេញសញ្ញា នៃវីរុសកូរ៉ូណា និងកំពុងធ្វើការ តេស្ដសុខភាព។
លោក Rodgers មិនបានបង្ហាញឈ្មោះ កីឡាករ ដែលត្រូវ ដាក់ដោយ ឡែកនោះ ទេ ប៉ុន្តែបានបញ្ជាក់ថា ក្លិប នឹងធ្វើ តាមនីតីវិធី។ តាមកាលវិភាគ Leicester City ត្រូវ ជួប Watford នៅ ថ្ងៃ សៅរ៍ សប្ដាហ៍ នេះ ពាន រង្វាន់ Premier League ត្រូវបានផ្អាកជាស្ថាពរ។
លោក Rodgers បាននិយាយថា “ពួក យើងមាន កីឡាករប៉ុន្មាន នាក់ បានបញ្ចេញ រោគ សញ្ញា។ វា ពិត ជា សោកស្ដាយ ប្រសិន បើ ការ ប្រកួត ជាមួយ Watford ត្រូវ ផ្អាក ប៉ុន្តែ ត្រូវ ដឹង ថា សុខភាព សាធារណៈ គឺ មាន សារៈសំខាន់ ជាង ការ ប្រកួត”។ ថ្មី នេះ លោក Mikel Arteta អ្នក ចាត់ ការ របស់ ក្លឹប Arsenal ទើប តែ តេស្ដ រក ឃើញ វីរូស កូរ៉ូណា។
ដោយឡែកតារា របស់ ក្លិប Juventus កីឡាករ Paulo Dybala ត្រូវ បាន រាយការណ៍ ថា តេស្ដ រក ឃើញ វិជ្ជមាន មេរោគ Covid-19 ខណៈ ក្លិប យក្ស របស់ អ៊ីតាលី មួយ នេះ កំពុង ដាក់ មនុស្ស ១២១ ដែល ធ្លាប់ ទាក់ទង ជាមួយ ក្លិប ឲ្យ នៅ ដាច់ ដោយ ឡែក ពី គេ។
ខ្សែ ការពារ Daniele Rugani ក្លាយ ជា កីឡាករ ដំបូង ដែល ប្រកាស មាន វីរុស កូរ៉ូណា នៅអ៊ីតាលី Serie A កាល ពី ថ្ងៃ ទី១០ ខែមីនា។ គេ បាន ចូលរួម ស្ថិត នៅ បន្ទប់ ផ្លាស់ ខោអាវ កាល ពី ថ្ងៃ អាទិត្យ សប្ដាហ៍ មុន ជាមួយ មិត្តរួម នៅ Juventus ពេល ដែល ពួក គេ បាន យក ឈ្នះ Inter Milan ២-០ ក្នុង ការ ប្រកួត បិទ ទ្វារ គ្មាន អ្នក គាំទ្រ។
ក្លិបសេះបង្កង់ Juventus បាន ដាក់ ចេញ វិធានការណ៍ សំខាន់ៗ ដើម្បី ជួយ ទប់ ស្កាត់ ការ រីករាល ដាល នៃ វីរុស នេះ។ តាម ការ ប្រកាស ក្រោយ ដឹង ដំណឹង Rugani មាន ផ្ទុក វីរុស កូរ៉ូណា ក្លិប ជើង ឯក Serie A មួយ នេះ បាន ដាក់ មនុស្ស ១២១ រួម មាន កីឡាករ បុគ្គលិក អ្នក ចាត់ ការ ក្រុម ការងារ កីឡាករ ឲ្យ នៅ ផ្ទះ ដាច់ ដោយ ឡែក មួយ រយៈ សិន។
ខាងក្រោមនេះគឺជាឈ្មោះកីឡាករសំខាន់ៗមួយចំនួនដែលបានធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូរ៉ូណា៖
1. កីឡាករ Timo Hubers មកពីក្លិប Hannover
2. កីឡាករ Daniele Rugani មកពីក្លិប Juventus
3. កីឡាករ Jannes Horn មកពីក្លិប Hannover
4. កីឡាករ Manolo Gabbiadini មកពីក្លិប Sampdoria
5. កីឡាករ Mikel Arteta មកពីក្លិប Arsenal
6. កីឡាករ Callum Hudson-Odoi មកពីក្លិប Chelsea
7. កីឡាករ Dybala មកពីក្លិប Juventus ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print