យុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិកមិនអាចបំភ្លេចគុណ ៧មករា ១៩៧៩ នឹងគាំទ្រដល់អនុសាសន៍សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីគុណបំណាច់៧ មករា ដែលពលរដ្ឋកម្ពុជាត្រូវចងចាំ

ចែករំលែក៖

សហរដ្ឋអាមេរិកៈ នៅភោជនីយ៍ដ្ឋាន Saigon Maxim at 626 Washington Ave, Philadelphia, PA 19147 សហរដ្ឋអាមេរិក គណៈកម្មាធិការសាខាគណៈបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋញូជើស៊ី សហរដ្ឋអាមេរិក ប្រារព្ធពិធីអបអសាទរទិវារំលឹកខួបជ័យជំនះថ្ងៃ៧មករា ពោរពេញទៅដោយការចូលរួមពីក្រុមយុវជនគណបក្សប្រជាជនកម្ពុជាមកពីបណ្តារដ្ឋនានាទូទាំងសហរដ្ឋអាមេរិកដូចកម្មវិធីធ្លាប់ប្រារព្ធធ្វើរាល់ឆ្នាំ ហើយអង្គពិធីនេះបានសំដែងនូវការគាំទ្ររាល់អនុសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងកន្លងទៅនេះថាៈ ៧ មករា បានធ្វើឲ្យប្រទេសជាតិរស់ឡើងវិញ និងស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ទោះបីជារយៈពេល ៣៧ឆ្នាំ បានកន្លងផុតទៅហើយក្តី ក៏ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅតែរស់រវើកជានិច្ច ក្នុងដូងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូបដែលស្នេហាសន្តិភាព សេរីភាព និងយុត្តិធម៌ទាំងអស់លើពិភពលោក។
ពិធីបុណ្យរំលឹកទិវាជ័យជំនះ ៧មករា ជាប្រវត្តិសាស្រ្តថ្ងៃនេះ គឺក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធ និងពលីកម្មយ៉ាងអង់អាចក្លាហានបំផុត ក្នុងការរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ។ យើងទាំងអស់គ្នា សូមលំឱនកាយគោរពដួងវិញ្ណាណក្ខន្ធរបស់ប្រជាជនជនរួមជាតិយើងជាងបីលាននាក់ដែលបានត្រូវសម្លាប់យ៉ាងអយុត្តិធម៌បំផុត ក្រោមរបបប្រល័យពូជសាសន៍ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងព្រលឹង របស់លោកអ្នកទាំនោះ បានទៅកាន់សុគតិភព ជារៀងរហូត។

ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នកំពុងរស់នៅប្រកបដោយសុទិដ្ឋិនិយមជាមួយក្តីសោមនស្សរីករាយក្រៃលែង ចំពោះសមិទ្ធផលដែលបានកើតឡើងជាបន្តបន្ទាប់ក្រោយថ្ងៃរំដោះ ៧ មករា។ ខឿនឯករាជ្យអធិប តេយ្យ បូរណភាពទឹកដី និងសន្តិភាព ត្រូវបានការពារមោះមុតស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរ ទោះបីជាមានការរំខានពីសកម្មភាពនយោបាយខ្លះៗក្តី។

ក្នុងនាមជា ប្រធានគណះបក្សប្រជាជន កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចិត្ត ក្នុងការដឹកនាំប្រទេសកម្ពុជាអោយមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសបន្តអនុវត្តន៍កំណែទម្រង់គ្រប់វិស័យដែលបានកំណត់ក្នុងយុទ្ឋសាស្ត្រចតុកោណ ដោយតាំងចិត្តខ្ពស់ដើម្បីលើកកំពស់ និងអភិបាលកិច្ចល្អរបស់ស្ថាប័ន និងគ្រប់ផ្នែក ព្រមទាំងផ្ដល់សេវាសាធារណះគ្រប់ប្រភេទប្រកបដោយប្រសិទ្ឋិភាព តម្លារភាព និងគុណភាពសំរាប់ការរស់នៅរបស់ប្រជាជន ។ សុខ ខេមរា 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print