ខេត្តកណ្តាល:រថយន្តដឹកអ្នកដំណើរប្រភេទតួរីសចំនួន៤គ្រឿងបានបុកគ្នាជាបន្តបន្ទាប់បណ្តាលអោយរងរបួស៣នាក់ ខូចខាត រថយន្តចំនួន៤គ្រឿង តែមិន បង្កអោយមានការកកស្ទះចរាចរនោះទេ ដោយសារ តែនគរ បាលប៉ុស្តិ៍ដីឥដ្ឋដឹកនាំដោយលោកអ៊ុង ស៊ីឡាក់ ចុះទៅសម្រួលចរាចរនៅកន្លែងកើតហេតុ មួយម៉ោងក្រោយមកទើប កម្លាំងនគរបាលចរាចរស្រុកចុះទៅដល់ដើម្បីធ្វើការពិនិត្យពីទំហ៊ំនៃបទល្មើសចរាចរ ។
ករណីគ្រោះថ្នាក់នេះបាន កើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តទាំង៤គ្រឿងដែល រងនូវការខូចខាត ទី១-ម៉ាក់ សាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ កំពង់ស្ពឺ2A-1231, ទី២-ម៉ាក់សាំយ៉ុង ពណ៍លឿង ពាក់ស្លាកលេខ ភ្នំពេញ2S-9734, ទី៣-ម៉ាក់សាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2L-7230 និងទី៤-ម៉ាក់ សាំយ៉ុង ពណ៍ក្រហម-លឿង ពាក់ស្លាកលេខ ភ្នំពេញ2T-8267 ។ អ្នកបើកបររថយន្តទាំង៤គ្រឿងមិនបានប្រាប់ឈ្មោះនោះទេ ដោយពួកគេទាំង៤នាក់បានយល់ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន ប៉ុន្តែដោយមានអ្នករងរបួសទើបសមត្ថកិច្ចឃាត់ទុកដើម្បីអោយភាគីទាំងអស់ព្រមព្រៀងគ្នាទើបសម្រេចអោយយករថយន្តទៅជួសជុល ។
ជនរងគ្រោះទាំង៣នាក់ មាន ទី១-ឈ្មោះ ម៉ៅ ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរជាកម្មកសំណង់នៅកោះពេជ្រ ទី២-ឈ្មោះ រ៉ង ស្រីណាត ភេទស្រី អាយុ១៧ឆ្នាំ មុខរបរជាកម្មករសំណង់នៅកោះពេជ្រ ត្រូវជាកូនស្រីរបស់ស្ត្រីរងគ្រោះឈ្មោះម៉ៅ ស្រីមុំ និងទី៣-ឈ្មោះឯក សាម៉ុន ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរជាកម្មកសំណង់នៅកោះពេជ្រ ត្រូវជាម្តាយក្មេង ស្ត្រីរងគ្រោះឈ្មោះម៉ៅ ស្រីមុំ និងត្រូវជា ជីដូននារីរងគ្រោះ ឈ្មោះរ៉ង ស្រីណាត ។ ជនរង គ្រោះទាំង ៣នាក់រងរបួស ស្រាល មានទី លំនៅក្នុងភូមិ រាំងដេក ឃុំគគីរ ធំស្រុកកៀន ស្វាយ ខេត្តកណ្តាល ។
លោកអ៊ុង ស៊ីឡាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដែលចុះទៅសម្រួលចរាចរនៅកន្លែងកើតហេតុមុនពេលនគរបាលចរាចរស្រុកចុះទៅដល់បានប្រាប់អោយដឹងថា មុន ពេលកើតហេតុសាក្សីបានឃើញ រថយន្តទាំង៤គ្រឿងបើក បរ បន្តកន្ទុយគ្នាទិសដៅពីភ្នំ ពេញទៅអ្នកលឿង មកដល់ ចំនុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបើកនៅបានជាន់ហ្វ្រាំងបង្ខំព្រោះជួបឧបសគ្គនៅពីមុខ គ្រានោះ រថយន្តសាំយ៉ុងពណ៍សពាក់ស្លាកលេខ កំពង់ស្ពឺ2A-1231 ជាន់ហ្វ្រាំងមិនស៊ីបានបុករថយន្តកុងតឺន័ពីក្រោយពេញទំហឹង ដោយឡែករថយន្តកុងតឺន័រ៣គ្រឿងទៀងដែលបើកមកពីក្រោយបានជ្រុលទៅបុកបន្តកន្ទុយគ្នាបណ្តាលអោយស្ត្រី៣នាក់រងរបួសស្រាល ចំណែក រថយន្តកុងតឺន័របើកគេចបាត់ នៅសល់តែរថយន្ត តួរីសទាំង ៤គ្រឿងនៅកន្លែងកើតហេតុ ។
ក្នុងហេតុការគ្រោះថ្នាក ចរា ចរនេះអ្នកដំណើរដែលជិះនៅលើរថយន្តទាំង៤គ្រឿងមានការខឹងសម្បារទៅលើនគរបាលចរាចរស្រុកដែលមានភាពយឺតយ៉ាវក្នុងការចុះមកពិនិត្យកន្លែងកើតហេតុ ព្រោះអ្នក បើកបររថយន្តទាំង៤គ្រឿងបានសម្របសម្រួលគ្នាសុំយករថយន្តជួសជុលរៀងៗខ្លួន មួយ ផ្នែកទៀតការខឹងសម្បារនេះគឺដោយសារអ្នកដំណើរទាំងអស់មានទីលំនៅក្នុងខេត្តព្រៃវែង ហើយត្រូវធ្វើដំណើរទៅ លេង ឪពុក-ម្តាយនៅផ្ទះ ព្រោះជាថ្ថៃឈប់សម្រាកចុងសប្តាហ៍ ។
លោកព្រំ សំណាង អធិការ រងទទួលការងារសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា ដោយមានការឯកភាពគ្នាពីអ្នកបើកបររថយន្តទាំង៤គ្រឿងយល់ព្រមយកទៅជួសជុលរៀងៗខ្លួន ហើយភាគីខាងរថយន្តបានដេញសំណងដល់ជនរងគ្រោះទាំង៤នាក់រួចមក សមត្ថកិច្ចមិនបានឃាត់រថយន្តទាំង៤គ្រឿងនោះទេ គឺយល់ព្រមតាម សំណូម ពររបស់អ្មកបើកបរនិងអ្នកធ្វើដំណើរនៅក្នុងរថយន្ត ។ បើនិយាយពីច្បាប់ចរាចរ វិញការបើកបរបន្តកន្ទុយគ្នាហើយមានគម្លាតក្រោម៥០ម៉ែត្រ គឺខុសច្បាប់ហើយ គម្លាតយ៉ាងតិចបំផុត៥០ម៉ែត្រពីគ្នា ។ មួយផ្នែកទៀតករណីនេះកើតឡើងដោយការបើកបរមិនប្រយ័ត្ន មិនគោរពសិទ្ធជាអាទិភាព បើកបរហួសល្បឿនកំណត់ និងមានគម្លាតពីគ្នាខ្លី ទើបបង្កជាគ្រោះថ្មាក់ចរាចរ តែសំណាងល្អមិនមានអ្មកណាគ្រោះថ្នាក់ធ្ងន់ធ្ងរឬបាត់បង់ជីវិតនោះទេ គ្រាន់តែរងរបួសស្រាលនិងខូចខាតរថយន្តប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរសូម អំពាវ នាវដល់អ្នកប្រើប្រាស់ទ្រូងផ្លូវទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរអោយបានគ្រប់ៗគ្នាទើបអាចបញ្ជៀសបានពីគ្រោះថ្នាក់ចរាចរ៕សណ្តោស