ប្រទេសអង់គ្លេស៖ ខ្សែបម្រើ សញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ត្រូវបានក្របខ័ណ្ឌបាល់ទាត់អង់គ្លេស Premier League ប្រកាស ជាកីឡាករ ឈ្នះពាន កីឡាករ ឆ្នើម Premier League ប្រចាំខែ កុម្ភៈ និងពាន PFA ប្រចាំ ខែកុម្ភៈ ដែលបោះ ឆ្នោតដោយអ្នកគាំទ្រ ។
ការទទួលពានរង្វាន់នេះធ្វើឲ្យមជ្ឈដ្ឋានបាល់ទាត់ កោតសរសើរយ៉ាងខ្លាំង ដោយ ហេតុថា ខ្សែបម្រើរូបនេះ ទើបចូលលេង ប្រកួតឲ្យក្លិប Machester United ដំបូង នៅដើម ខែ កុម្ភៈប៉ុណ្ណោះ ។
រយៈពេលមួយខែ កន្លង ទៅ Fernandes បាន ជួយបោះបាល់ឲ្យគូប្រកួតស៊ុតបញ្ចូលទី( Assist) ទទួលជ័យជម្នះលើក្រុមតោខៀវ Chelsea ក្នុង លទ្ធផល ២-០ និង រក គ្រាប់ បាល់ បាន ១ គ្រាប់លើកដំបូង នៅក្នុង ប្រកួតឈ្នះ ក្លិប Watford ក្នុងលទ្ធផល ៣-០។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបាន ចាប់ផ្ដើម នៅក្នុង វិស័យបាល់ ទាត់តាំង ឆ្នាំ២០១២ ដោយចូល រួមបាន ២៩៩ប្រកួត និងរកគ្រាប់បាន ៨៧គ្រាប់ ៕
ដោយ៖ ភិរក្ស