អគ្គលេខាធីការ UN ៖ បើពិភពលោកមិនសាគ្គីគ្នា កូវីដ-១៩ សម្លាប់មនុស្សរាប់លាននាក់

ចែករំលែក៖

UN៖ ការស្លាប់នឹងឆ្លងរាលដាល កូវីដ-១៩ នៅលើពិភពលោកកាន់តែខ្លាំងឡើង បង្កក្តីបារម្ភយ៉ាងខ្លាំងពីវិនាសកម្មរបស់មនុស្សជាតិ ខណៈថ្នាំព្យាបាល មិនអាចផលិតបាននៅឡើយ។ នៅពេលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា៖ នឹងមានពលរដ្ឋរាប់លាននាក់ស្លាប់ដោយកូវីដ-១៩ ប្រសិនបើមិនអាចគ្រប់គ្រងបានក្នុងពេលឆាប់ៗនេះ។
លោក Antonio Guterres បានបន្តទៀតថា «ប្រសិនបើយើង ទុកឲ្យកូវីដ-១៩ រាលដាលដូចជាភ្លើងឆេះព្រៃនោះ ពិសេសគឺនៅប្រទេសក្រីក្រ វានឹងសម្លាប់មនុស្សរាប់លាននាក់ ។ សាមគ្គីពិភពលោក មិនត្រឹមតែជាច្បាប់មនុស្សធម៌ ថែមទាំងជាផលប្រយោជន៍របស់មនុស្សជាតិទាំងមូល»។
លោក Antonio Guterresបន្តទៀតថា ៖ ភាពចាំបាច់គឺត្រូវសហការគ្នា រវាងបណ្តាប្រទេសលើពិភពលោក ដើម្បីទប់ស្កាត់គ្រោះមហន្តរាយដល់មនុស្សជាតិ ។ បច្ចុប្បន្នមានអ្នកស្លាប់ កើនឡើងដល់ទៅជាង ១ម៉ឺននាក់ហើយ និងអ្នកឆ្លង ជិត ២៤៥ពាន់នាក់ ហើយនឹងបន្តឆ្លងរាលដាលខ្ពស់ជាងនេះទៀត។
ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវដល់បណ្តាលប្រទេស រីកចំរើន ជួយដល់ប្រទេសក្រីក្រក្នុងការទប់ស្កាត់ឆ្លងរាលដាលនៃវីរុសកូវីដ-១៩។ បើមិនមានការចូលរួមនោះទេ នឹងមានពលរដ្ឋរាប់លាននាក់ស្លាប់ពិសេសគឺបណ្តាប្រទេសតំបន់អាហ្វ្រិក ។
លោក Antonio Guterresក៏បានអំពាវនាវដល់បណ្តាប្រទេស ស្តាប់ទៅតាម យុទ្ធសាស្ត្ររួមរបស់អង្គការសុខភាពពិភពលោក WHO នៅក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩ ទើបយើងអាចទទួលបានជោគជ័យ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print