ម៉ូណាកូគឺជារដ្ឋឯករាជ្យតូចជាងគេទី ២ លើពិភពលោក ជាកន្លែង សម្រាប់ភ្ញៀវទេសចរនិងជាទីជម្រកសម្រាប់អ្នកមាន ដោយមានបរិយាកាស អាកាសធាតុ បរិសុទ្ធ និងសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ទាក់ទាញអ្នកទេសចរជាច្រើន។ប្រទេសដែលមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានព័ទ្ធជុំវិញដោយប្រទេសបារាំង ប្រទេសនេះមានផ្ទៃដីប្រមាណ ២ គីឡូម៉ែត្រក្រឡា។
នៅពេលនេះស្តេចដែលគ្រប់គ្រង ម៉ូណាកូ Prince Albert II ត្រូវបានគេធ្វើតេស្តរកឃើញឆ្លងវីរុសកូវីដ-១៩ ។ នៅពេលនេះព្រះអង្គបានកាត់ផ្តាច់ គង់នៅដាច់ដោយឡែក ក្នុងរាជ្យវាំង ក្រោមការព្យាបាលពីគ្រូពេទ្យជំនាញប្រចាំងវាំង។
បើទោះបីរកឃើញឆ្លងកូវីដ-១៩ ក្តីតែព្រះអង្គមានព្រះសុខភាព ល្អធម្មតា ហើយបន្តរាជកិច្ច ដោយទំនាក់ទំនងជាមួយរដ្ឋាភិបាល ជានិច្ច។ ព្រះអង្គ Prince Albert II ក្លាយជាប្រមុខដឹកនាំប្រទេសមួយនៅលើពិភពលោក ដែលបានឆ្លងកូវីដ-១៩ ដំបូងគេបង្អស់។ កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីប្រេស៊ីល ក៏បានទៅធ្វើតេស្តរកកូវីដ-១៩ផងដែរ ប៉ុន្តែមានលទ្ធផលអវិជ្ជមាន។
ចំណែកព្រះមហេសី Charlene និងបុត្រ មិនដឹងថាមានឆ្លងកូវីដ-១៩ ដែរឬទេ ដោយមិនមានព័ត៌មានណាមួយផ្សព្វផ្សាយឡើយ។
ម៉ូណាកូកាលពីដើមក៏ជាតំបន់ស្វ័យភាព ស្ថិតនៅក្នុងការគ្រប់គ្រងរបស់អេស្បាញ ក្រោយមកក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង ។ បើទោះបីម៉ូណាកូជាតំបន់ឯករាជ្យ ប៉ុណ្ណោះ ចំណុះនៅក្នុងប្រទេសបារាំងដដែល ដូច្នេះអ្នកគ្រប់គ្រង់នៅទីនោះគេមិនហៅថាស្តេចឡើយ គឺព្រះអង្គម្ចាស់ រាជបុត្រតែប៉ុណ្ណោះ ។