ភ្នំពេញ៖ ស្របពេលដែលជំងឺរាតត្បាតCovid-19 បាននឹងកំពុងធ្វើឲ្យប្រជាជននៅទូទាំងពិភពលោកមានការព្រួយបារម្ភនោះ សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបានបង្ហាញសារអប់រំដាស់តឿនឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពអនាម័យឲ្យបានខ្ពស់ និងជាកិច្ចប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺមួយនេះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលសិល្បករខ្មែរល្បីៗបានបង្ហាញដើម្បីបង្កាការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ។
តារាសម្តែង គង់ ចាន់ស្រីមុំ បានបង្ហាញពីវិធីមួយចំនួនដើម្បីបង្ការជំងឺមួយនេះទាំងការលៀងដៃនិងសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ នាងការលាងដៃឲ្យបានសប់កន្លែងយ៉ាង ដែលសូម្បីតែលាងដៃនឹងទឹកអាល់កុលក៏ត្រូវឲ្យសប់គ្រប់ចន្លោះផងដែរយ៉ាងតិចត្រឹម៣០វិនាទី។ នាងថាការពាក់និងដោះម៉ាស់ចេញពីមុខក៏ត្រូវមានការប្រុងប្រយ័ត្នជៀសវាងការប៉ះពាល់ផ្នែកខាងមុខនៃម៉ាស់ ហើយបោះចោលក្នុងធុងសម្រាប់ដោយប្រុងប្រយ័ត្ន។ សម្រាប់ការធ្វើដំណើរទៅខាងក្រៅពីត្រូវប្រុងប្រយ័ត្នសម្រាប់ការប៉ះបង្កាន់ដៃដែលមាននៅទីសាធារណៈ។ ការទទួលទានទឹកក្តៅ និងទឹកខ្ញីគឺជាវិធីសាស្ត្រដែលនាងបានធ្វើដើម្បីបង្កើនកម្តៅនៅក្នុងខ្លួនផងដែរ។
តារាចម្រៀង មាស សុខសោភា បានផ្ញើសារឲ្យសូមបងប្អូនថែរក្សារសុខភាព និងអនាម័យខ្លួនឯងជាប់ជានិច្ច ហើយនាងបានផ្តល់ជា កំលាំងចិត្តដល់អ្នកមានជំងឺ Covid 19 កុំអោយបាក់ទឹកចិត្តស៊ូៗដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺនេះ និងជូនពរអោយអ្នកទាំងអស់គ្នាមានសុខភាពល្អ។ ជាមួយគ្នានេះនាងក៏សូមចូលរួមជាកំលាំងចិត្តដល់បងប្អូនដែលរងគ្រោះទាំងអស់ ជាពិសេសបងប្អូន ខ្មែរឥស្លាម សូមបងប្អូនសហការជាមួយគ្រូពេទ្យជំនាញ និងអាជ្ញាធរដើម្បីបញ្ចប់ការរីករាលដាលនេះ។
តារាសម្តែងជើងចាស់ លោក ទេព រិន្ទដារ៉ូ បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋទាំងអស់កុំភ្លេចលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ មុនពេលយកដៃប៉ះមុខរបស់ខ្លួនឯង។ លោកសូមឲ្យបងប្អូនថែទាំងសុខភាពទទួលទានអាហារមានសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ហើយលោកក៏ សូមបួងសួងទេវតាឆ្នាំថ្មី ជួយបណ្តេញ covid19 នេះអោយរលាយសាបសូន្យចេញពីភពផែនដីឆាប់ៗនេះ។
គួរបញ្ជាក់ដែរថារហូតមកដល់ព្រឹកថ្ងៃទី២១ ខែមីនា នេះ កម្ពុជាមានករណីឆ្លងវីរុសCOVID-19 ចំនួន៥១នាក់ហើយ៕ ដោយ ៖វឌ្ឍនា