ថៃមានករណីឆ្លងថ្មីកើនឡើង ​រដ្ឋាភិបាលចាត់វិធានការតឹងតែង​ដើម្បីទប់ស្កាត់

ចែករំលែក៖

នៅថ្ងៃទី​២១ ខែមីនានេះ នៅទូទាំងប្រទេសថៃ មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៨៩នាក់ថែមទៀត ដែលវាជាអត្រា ឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុត នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក តាវីស៊ីន វិសាណុយោធិន (Taweesin Wisanuyothin) បានបញ្ជាក់ថា ករណីថ្មីទាំងអស់ខាងលើ សុទ្ធតែ ជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ រួមមានការទស្សនាកីឡាប្រដាល់ ការជួបជុំនៅកន្លែងកម្សាន្តមួយកន្លែង និងការចូលរួមពិធីជួបជុំសាសនាទ្រង់ទ្រាយធំមួយ នៅក្នុង ប្រទេសម៉ាឡេស៊ី។
ក្នុងចំណោមអ្នកឆ្លងទាំង៤១១នាក់នៅថៃ មាន៣៦៦នាក់ កំពុងបន្តទទួលការព្យាបាលនៅមន្ទីរពេទ្យ ៤៤នាក់បានចាក ចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយពីជំងឺ និងម្នាក់បានបាត់បង់ជីវិត។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ​លោកស្រី ណារ៉ូម៉ន ពីនយ៉ូស៊ីវ៉ាត(Narumon Pinyosinwat) បានបញ្ចាក់ថានាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ស្នើរដល់ពលរដ្ឋ​ចូលរួមសហការ​ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​ ដោយពលរដ្ឋ​មិនត្រូវចេញពីផ្ទះឡើយ​ ក៏ដូចជាធ្វើដំណើរពីតំបន់មួយទៅកាន់តំបន់មួយ។
ជាមួយគ្នានោះដែរ​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក​ អាណុបពង់ ផៅចន្តា បានប្រកាសថា​បណ្តាលខេត្តនានានឹងត្រូវ​ បិទទីកន្លែងកម្សាន្តទាំងអស់​ក្នុងរយៈពេល ១៤ថ្ងៃ ។ បណ្តាលអភិបាលខេត្តទាំងអស់​នៅតាមព្រំដែន គឺត្រូវបិទចាប់ពីថ្ងៃទី​២២ខែមីនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កាន់តែខ្លាំងឡើង​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print