នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវ ឈានបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យម្នាក់ និង រកឃើញថ្នាំ ចំនួន៣កញ្ចប់តូច កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុច ក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា៖ ជាលទ្ធផលកំលាំងជំនាញខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់១ – ឈ្មោះពេជ្រ បូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅជិតវត្តដីដុះ ខេត្តកំពង់ចាម មុខរបរកម្មករ ។ ២- ឈ្មោះ ពេជ្រ រិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅជិតវត្តដីដុះ ខេត្តកំពង់ចាម មុខរបរកម្មករ ។សំភារៈដកហូតៈ- ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមច្បាប់។
ក្នុងនោះដែរ លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សូមអោយបងប្អូនចៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះវាធ្វើអោយប៉ៈពាល់សុខភាព និងជាអំពើខុសច្បាប់៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print