ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែមានជំងឺប្រចាំ កាយជាយូរមកហេីយ ស្រាប់តែដួលប្រកា ច់សន្លប់ស្តូកស្តឹងបង្កការភ្ញា ក់ផ្អេីលកាលពីវេលាម៉ោង១២និង២០នា ទីរំលង អាធ្រាត្រឈានចូលឈានចូល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតខាងលិចរង្វង់មូលចោមចៅ ក្បែរនិងហ្គារាសាំងPTT ភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសខាងលេីជាសន្តិសុខឯកជនមួយនៅ ម្តងបែកចាន មុនពេលកេីតហេតុបុរសខាងលេីធ្វើដំណើរដោយថ្មេីរជេីង នៅតាមដងផ្លូវដោយដៃម្ខា ងឱ្យបពោះ ខណះមកដល់ចំណុចកេីតហេតុ ក៏អង្គុយចុះភ្លាមនោះក៏ប្រកាច់ សន្លប់បាត់បង់ស្មារតីតែម្តង។
ប្រភពដដែលបានបន្តថា បន្ទាប់មកប្រជាពលរដ្ឋបានរាយកា រណ៍ទៅសមត្ថកិច្ចនិងទាក់ទងទៅមន្ ទីរសុខាភិបាលដេីម្បីមកពិនិត្យជា ក់ស្តែងរួចដឹកជនរងគ្រោះទៅមន្ទី រពេទ្យដេីម្បីសង្គ្រោះ។
បេីតាមសម្តីប្រពន្ធជនរងគ្រោះបា នឱ្យដឹងថា ប្តីរបស់គាត់មានជំងឺតេតាណុះ ជាយូរឆ្នាំមកហេីយឱ្យតែផឹកស្រាម្តងៗ តែងតែប្រកាច់បែបនេះ ៕ សុខាសែ នជ័យ