សន្តិសុខឯកជនម្នាក់ដួលសន្លប់នៅតាមផ្លូវ​ ផ្អេីលប្រជាពលរដ្ឋទាំងយប់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ដោយសារតែមានជំងឺប្រចាំកាយជាយូរមកហេីយ ស្រាប់តែដួលប្រកាច់សន្លប់ស្តូកស្តឹងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង២០នាទីរំលង អាធ្រាត្រឈានចូលឈានចូល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតខាងលិចរង្វង់មូលចោមចៅ ក្បែរនិងហ្គារាសាំងPTT ភូមិព្រៃព្រីងខាងជេីង​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ បុរសខាងលេីជាសន្តិសុខឯកជនមួយនៅម្តងបែកចាន​ មុនពេលកេីតហេតុបុរសខាងលេីធ្វើដំណើរដោយថ្មេីរជេីង នៅតាមដងផ្លូវដោយដៃម្ខាងឱ្យបពោះ ខណះមកដល់ចំណុចកេីតហេតុក៏អង្គុយចុះភ្លាមនោះក៏ប្រកាច់សន្លប់បាត់បង់ស្មារតីតែម្តង។
ប្រភពដដែលបានបន្តថា​ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចនិងទាក់ទងទៅមន្ទីរសុខាភិបាលដេីម្បីមកពិនិត្យជាក់ស្តែងរួចដឹកជនរងគ្រោះទៅមន្ទីរ​ពេទ្យដេីម្បីសង្គ្រោះ។
បេីតាមសម្តីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា​ ប្តីរបស់គាត់មានជំងឺតេតាណុះ​ ជាយូរឆ្នាំមកហេីយឱ្យតែផឹកស្រាម្តងៗ តែងតែប្រកាច់បែបនេះ ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print