ប្រទេសអង់គ្លេស ៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា៖ ព្រះអង្គម្ចាស់ ឆាល (Charles) នៃប្រទេសវែលស្ថិតក្នុងចក្រភពអង់គ្លេស ដែលមានជន្មាយុ ៧១ព្រះវស្សាត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះវីរុសកូរ៉ូណាថ្មី (COVID-19)។
បច្ចុប្បន្នមានព្រះរាជសុខភាពល្អជាធម្មតា ខណៈក្រុមគ្រូពេទ្យក៏បានធ្វើតេស្តរក COVID-19 ។ ព្រះអង្គម្ចាស់ Charles ដែលជាអតីតព្រះស្វាមីនៃម្ចាស់ក្សត្រី ដាយអាណា សូម្បីតែមហេសីបច្ចុប្បន្នរបស់ទ្រង់រួចហើយដែរ ដោយចេញលទ្ធផល «អវិជ្ជមាន»។
ព្រះអង្គម្ចាស់ Charles បានបង្ហាញរោគសញ្ញាក្នុងកម្រិលស្រាលប៉ុណ្ណោះ ។ នេះបើតាមការអោយដឹងពីអ្នកនាំពាក្យនៃព្រះរាជវាំងវែល ដោយបញ្ជាក់ថា និយាយជារួមគឺទ្រង់មានព្រះរាជសុខភាពល្អធម្មតា និងបានបំពេញរាជកិច្ចពីក្នុង រាជតំណាក់ប៉ុន្មានថ្ងៃមកហើយ»។ អ្នកនាំពាក្យបានបន្តទៀតថា ព្រះអង្គម្ចាស់ Charles ប្រហែលជាបានឆ្លងរោគ COVID-19 នៅកំឡុងពេលទ្រង់ចុះបំពេញរាជកិច្ច ជាសាធារណៈជាច្រើនលើក នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ព្រះអង្គម្ចាស់ Charles គឺជារាជទាយាទនៃចក្រភពអង់គ្លេស (បុត្រាចម្បងនៃម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២) ដែលត្រូវបានតែងតាំងឲ្យធ្វើជា ព្រះអង្គម្ចាស់ប្រចាំនៅប្រទេសវែល ដែលជាចំណុះនៃចក្រភពអង់គ្លេស។ ចក្រភពអង់គ្លេសមានប្រទេសចំណុះសរុបចំនួន០៤ គឺអង់គ្លេស ស្កុតឡេន អៀរឡង់ និងវែល។
ជំងឺកូវីដ-១៩ បន្តរាលដាលយ៉ាងគំហុកលើពិភពលោក ហើយធ្ងន់ធ្ងរបំផុតនៅ អឺរ៉ុប។ ដោយឡែកប្រទេសចិនសូម្បីតែម្នាក់ក៏គ្មានឆ្លងកូវីដ-១៩ លើកលែងតែមនុស្សចំនួន៤៧នាក់បានឆ្លង តែមកពីក្រៅប្រទេស៕
ដោយ៖ សហការី