រុស្សុី៖ បើទោះបីរុស្ស៊ីរងការដាក់ទណ្ឌកម្មពីអាមេរិក និងអ៊ឺរ៉ុប ប៉ុន្តែមេដឹកនាំរុស្ស៊ីមិនអាចឈរមើលអាមេរិក និងអឺរ៉ុបស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ មនុស្សត្រូវស្លាប់ រាប់រយនាក់ក្នុងមួយថ្ងៃៗនោះឡើយ។
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក អាណាតូលី អែនតូនូ បានបញ្ជាក់ថា ៖ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនអនុញ្ញាត អោយរុស្ស៊ីនឹងរួមដៃជាមួយអាមេរិកក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ជាជម្រើសល្អ។
អគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជាក់ថា«វិធីសាស្ត្រ ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ របស់យើងមានប្រសិទ្ធភាព ដូចនៅក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩ នៅប្រទេសចិន អ៊ីរ៉ង់ ហើយពេលនេះបានបញ្ជូនទៅកាន់អ៊ីតាលី រួចរាល់។ ប្រសិនបើពលរដ្ឋអាមេរិកត្រូវការនោះ យើងនឹងជួយដល់អាមេរិក យកឈ្នះក្នុងសង្គ្រាមនោះ។
អគ្គរដ្ឋទូតរុស្ស៊ី ថា៖ កូវីដ-១៩ គឺជាការគំរាមកំហែងនៅលើពិភពលោក ជាការប្រឈមមុខរបស់មនុស្សជាតិទាំងអស់ ប្រទេសទាំងអស់នៅលើពិភពលោកត្រូវតែរួមសាមគ្គី ដើម្បីយកឈ្នះ។
ពេលថ្មីនេះឧត្តមស្នងការអង្គការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យលុបទណ្ឌកម្មទាំងអស់ ដើម្បីរួមសាមគ្គីធ្វើសង្គ្រាមប្រឆាំង កូវីដ-១៩។ អង្គការសិទ្ធិមនុស្សក៏បានស្នើរឲ្យលុបទណ្ឌកម្ម ដល់អ៊ីរ៉ង់ វេណេហ្ស៊ុយអេលា កូរ៉េខាងជើង គុយបា…ជាដើម៕
ដោយ៖ ធីរិណា