​ជិះ​លឿន​ពេក​ទៅ​បុក​ម៉ូតូ​គេ​បណ្ដាល​ឱ្យ​សន្លប់​ធំ​ខ្លួនឯង​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ៖​ យុវជន​ម្នាក់​បាន​ សន្លប់​ស្ដូកស្ដឹង​និង​ម្នាក់​រង​របួសស្រាល​ នៅ​លើ​ដងផ្លូវ​ ខណៈ​ជិះ​ម៉ូតូ​បុក​គូទ​ម៉ូតូ​ មួយ​គ្រឿង​ផ្សេង​ទៀត​ កាលពី​វេលា​ម៉ោង​ ១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​ ២០១៦​ នៅ​ចំណុច​សណ្ឋាគារ​ឆ្នេរ​ជលសា​ ក្រុងព្រះសីហនុ​ ស្ថិត​ក្នុងភូមិ​៤​ សង្កាត់​ លេខ​៤​ ក្រុងព្រះសីហនុ​ ។​

IMG-20160111-WA0004

តាម​សមត្ថកិច្ច​នគរបាល​ចរាចរ​បានឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ខាង​ លើ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ កើតឡើង​បង្ក​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ពាក់​ ស្លាក​ លេខ​ព្រះ​សីហ​នុ​១C-៩២៧៤​ បើកបរ​ ដោយ​ឈ្មោះ​ យ៉​ត​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ភូមិ​២​ សង្កាត់​ លេខ​៣​ក្រុងព្រះសីហនុ​រង​របួសធ្ងន់​(​សន្លប់​ នៅ​នឹង​កន្លែង​)​មាន​អ្នក​រួម​ដំណើរ​ជាមួយ​ ឈ្មោះ​ លឹ​ម​ គ្រូ​ច​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុង​ ព្រះ​សីហ​នុ​ រង​របួសស្រាល​។​

ជន​រង​គ្រោះ​ជិះ​បុក​គូទ​ម៉ូតូ​មួយ​គ្រឿង​ ផ្សេង​ទៀត​ស្រប​ទិស​គ្នា​ម៉ាក​អ៊ែ​ប្លេ​ដ​ពណ៌​ ទឹកមាស​គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ ឈ្មោះ​ពៅ​ កុម្ភៈ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជា​បុគ្គលិក​សណ្ឋាគារ​សុខា​ មាន​ទីលំនៅ​ ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ រង​ របួសស្រាល​ ។​

តាម​ប្រភព​ពី​សាក្សី​បាន​បញ្ជាក់​ថា​ នៅ​មុន​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ាក​ អ៊ែ​ប្លេ​ដ​ជិះ​ម្នាក់ឯង​ បើក​ក្នុង​ទិស​ដៅ​ពី​ តោ​ពីរ​ទៅ​ផ្សា​រលើ​ក្នុង​ល្បឿន​យឺតៗ​ ប៉ុន្ដែ​ មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ ជិះ​គ្នា​២​នាក់​ក្នុង​ល្បឿន​ ក្នុង​ទិស​ដៅ​ស្រប​ គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​អ៊ែ​ប្លេ​ត​ជ្រុល​ទៅ​បុក​ គូទ​ម៉ូតូ​ម៉ាក​អ៊ែ​រ​ប្លេ​ដ​ពេញទំហឹង​បណ្ដាល​ ឱ្យ​សន្លប់​ខ្លួនឯង​ឯ​អ្នក​ជិះ​ពីក្រោយ​រង​របួស​ ស្រាល​ ។​

ក្រោយ​ពេល​វាស់វែង​រួច​មក​សមត្ថកិច្ច​នគរបាល​ចរាចរ​បាន​ដឹក​យក​ម៉ូតូ​ទាំង​២​ គ្រឿង​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​ គោក​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕

IMG-20160111-WA0003 (1)

IMG-20160111-WA0005

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print