និស្សិតក្រីក្រខេត្តឧត្តរមានជ័យស្វែងយល់ពីទំនៀមទម្លាប់រស់នៅ របស់អាណិកជនខ្មែរនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ក្រុមនិស្សិតក្រីក្រ មកពីខេត្តឧត្តរមានជ័យបាននាំគ្នាស្វែងយល់ពីទំនៀមទម្លាប់ពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកតាមរយៈបទបង្ហាញពីលោក យឹង យនជាសិល្បករផ្នែកចម្រៀងបុរាណ សម័យ ព្រមទាំងអ្នកនិពន្ធ និងប្រពៃណីខ្មែរ នៅក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ដែលរៀបចំដោយ សមាគមនិស្សិតឧត្តរមាន ជ័យ កាលពីសៀលថ្ងៃអាទិត្យទី១០ខែមករាឆ្នាំ២០១៦ នៅទីសស្នាក់ការសមាគមនិស្សិតខេត្តឧត្តរមាន ជ័យ ស្ថិតនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Sarim 1

លោកយឹង យន បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មានថា អ្វីដែលខ្ញុំនាំមកចែករំលែក ដល់ក្រុមនិស្សិតនាពេលនេះ គឺបទពិសោធន៍របស់ខ្ញុំធ្លាប់បានទៅសម្តែងសិល្បៈនៅសហរដ្ឋអាមេរិក ចំនួន២ដង ក្នុងសមាគមខ្មែររស់នៅទីនោះ មានដូចជា ទំនៀបទម្លាប់ ប្រពៃណីខ្មែរ ព្រះពុទ្ធសាសនា និងសិល្បៈបុរាណខ្មែរជាច្រើន  ។

សិល្បករ រូបនេះបានបន្តទៀតថា អ្វីដែលសំខាន់នោះ ខ្ញុំចង់ឲ្យក្តីស្រមៃ របស់បងប្អូននិស្សិត មកពីខេត្តឧត្តរមានជ័យ ធ្លាប់មានក្តីស្រមៃហើយមិនទាន់បានសម្រេចនោះ សូមកុំអស់សង្ឃឹម ខ្ញុំនិងនាំ មកនូវអ្វីដែលខ្ញុំបានទៅដល់ បានឃើញពីការរស់នៅ របស់អាណិកជនខ្មែរ រស់នៅតាមបណ្តារដ្ឋនីមួយ ៗ ឲ្យអ្នកទាំងអស់គ្នាបានដឹងដូចខ្ញុំដែរ។

លោកបានបន្តទៀតថា បងប្អូនខ្មែរអាមេរិក ពួកគាត់តែងតែប្រកាន់នូវប្រពៃណីទំនៀមទម្លាប់ ខ្មែរ ដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យផ្សែងៗដែលពាក់ព័ន្ធនិងប្រពៃណីខ្មែរ ព្រះ ពុទ្ធសាសនា ដូចពលរដ្ឋខ្មែរក្នុងស្រុកដែរ។

លោក យឹង យន បញ្ជាក់ថា យើងបង្កើនកម្មវិធីនេះឡើង ដើម្បីចង់កសាងទំនាក់ទំនង ឲ្យកាន់តែស្និតស្នាលរវាងនិស្សិតនិងបុគ្គលដែលបានជោគជ័យក្នុងការងារ គឺជាផ្នែកមួយសម្រាប់លើក ទឹកចិត្តបងប្អូននិស្សិតឲ្យខិតខំប្រឹងតស៊ូជម្នះឧបសគ្គហើយឈានទៅសម្រេចបាននូវក្តីស្រមៃរបស់ខ្លួនតាមរយៈការសិក្សានិងការងាររៀងៗខ្លួន។

ក្នុងពេលនោះដែរលោក អិុន សូដា ប្រធានសមាគមនិស្សិតខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា បច្ចុប្បន្នសមាគម មាននិស្សិតស្នាក់នៅជិត២០នាក់ ភាគច្រើនជានិស្សិតក្រីក្រ មកពីខេត្តឧត្តរជ័យ ក្នុងនោះពួកគាត់ទទួលបានបន្ទប់ស្នាក់នៅដោយឥតគិតថ្លៃ ទាំងនេះគឺទទួលបានការឧបត្ថម្ភពីលោក ដារ៉ាប្ញទ្ធិបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក។

លោកបានបន្តទៀតថា ចំពោះសមាគមនិស្សិតខេត្តឧត្តរមានជ័យ ដែលជាផ្ទះរបស់លោកដារ៉ាប្ញទ្ធិ មាន ទីតាំងក្នុងភូមិសាស្ត្រខាងលើនេះ ក៏ធ្លាប់បានទទួលនិស្សិត មកពីខេត្តកំពង់ចាមនិងស្វាយរៀងស្នាក់នៅបណ្តោះអាសន្នរយៈពេល២ទៅ៣ឆ្នាំដែរ។

គួររំលឹកថា ក្រៅពីចែករំលែកបទពិសោធន៍ ដល់ក្តុមនិស្សិតខេត្តឧត្តរមានជ័យហើយ លោក យឹង យន ក៏បានឧបត្ថម្ភថវិកាក្នុង១ខែ១០០ដុល្លារ រយៈពេល៦ខែដល់សមាគម ដើម្បីសម្រាលទុកលំបាកខ្លះៗ និងបាននាំយកថវិកាសបុរសជនខ្មែរអានិកជនរស់នៅសហរដ្ឋអាមេរិក មានដូចជា អ្នកស្រីKhek  Sokhom ចំនួន១០០ដុល្លារ អង្គការសភាខ្មែរអន្តរជាតិចំនួន២០០ដុល្លារនិង ពលរដ្ឋខ្មែររស់នៅឡូហ្វែល មីនីហ្សូតានិងឈីហ្គាហ្គោចំនួន៣០០ដុល្លារ៕

Sarim

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print