នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ ចុះបង្ក្រាបការបម្រុងលួចនាំចេញទៅប្រទេសផ្សេងអាវពេទ្យការពារមេរោគ, ម៉ាស់​មនុស្សចាស់ កូនក្មេងបានរាប់ម៉ឺនម៉ាស់​ និងឃាត់ខ្លនជនសង្ស័យ២នាក់

ចែករំលែក៖

ភ្នំពេញកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០២០សហការជាមួយមន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ  និងមានការសម្របសម្រួលនីតិវិធីពីលោកសាយណូរ៉ាព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះឆែកឆេ ចាប់យកនូវបទល្មេីស សំភារៈលួចបម្រុងនាំចេញទៅក្រៅប្រទេស មានជាម៉ាស់និងអាវពេទ្យការពារជំងឺមេរោគរាប់ម៉ឺនម៉ាស់ទៅទីតាំងចំនួន៣កន្លែងស្ថិតក្នុងបុរីអាកាសចរណ៍ស្ថិតក្នុងភូមិក្បាលដំរី១សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ មួយចំនួនលួចផលិតក្នុងស្រុក មួយចំនួននាំមកពីវៀតណាម

លោកឧត្តមសេនីយ៍ទោឡុងស្រេងអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានឱ្យដឹងថា ប្រតិបត្តិការនេះមានការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯកចាន់វ៉ាន់ធឿនប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងមានការសម្របសម្រលពីតំណាងអយ្យការ  លោក សាយណូរ៉ានោះ  លោកបានដឹកនាំកម្លាំងចុះឆែកឆេនិងចាប់យកនូវវត្ថុតាងបទល្មេីស  ទីតាំងទី១រួមមាន អាវពេទ្យការពារមេរោគចំនួន៨កាតុងស្មេីនិង៤០០អាវម៉ាស់មនុស្សចាស់ផលិតនូវប្រទេសចិន៤០កាតុងស្មេី៨០០០០ម៉ាស់  ម៉ាស់ក្មេងចំនួន៧កាតុងស្មេីនិង៨៥០០០ម៉ាស់  ,ម៉ាស់ផលិតនូវប្រទេសវៀតណាមចំនួន១៣កាតុងស្មេីនិង៣២៥០០ម៉ាស់។

ដោយឡែកទីតាំងទី២ចាប់យកម៉ាស់ដែលលួចផលិតខុសបច្ចេកទេសបន្លំធ្វេីពីក្រដាស់មានចំនួនជាង១៩ម៉ឺនម៉ាស់អាចលួចផលិតក្នុងស្រុក ហើយបម្រុងលួចនាំចេញទៅក្រៅប្រទេស។

លោកបន្តថា ជនសង្ស័យជាស្ត្រី២នាក់ត្រូវបានឃាត់ខ្លួនដេីម្បីនាំយកទៅអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដេីម្បីធ្វេីកំណត់ហេតុស្តាប់ចំលេីយតាមនីតិវិធី។

ចំពោះទីតាំងទី៣នៃផ្ទៈលេខB56​ផ្លូវB ស្ថិតក្នុងភូមិសង្កាត់ខណ្ឌដដែលសមត្ថកិច្ចនិងជំនាញព្រមទាំងតំណាងអយ្យការកំពុងរងចាំឱ្យម្ចាស់ទីតាំងយកឯកសារដែលពាក់ព័ន្ធនៃការនាំចូលមកពិនិត្យផ្ទៀងផ្ទាត់ខណៈម្ចាស់ទីតាំងអះអាងថាម៉ាស់ទាំងនេះមានច្បាប់អនុញ្ញាត នាំចូលហេីយជាជំនួយរបស់ខាងសមាគមន៍ចិន ជួយ ដល់សមាគមកម្ពុជាជាសំភារះមនុស្សធម៍។ ទីបំផុតទីតាំងទី៣ ជាជំនួយដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទើបតំណាងអយ្យការ មន្ត្រីនគរបាលយុត្តិធម៍ អនុញ្ញាតអោយដឹកចេញ និងរៀបចំវេចខ្ចប់អោយមានលក្ខណះសមស្របតាមបច្ចេកទេស ដើម្បីជួយដល់ប្រជាពលរដ្ឋ។

គួររំលឹកថានៅព្រឹកថ្ងៃទី៣០ ខែមីនាឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានថ្លែង នៅក្នុងសន្និសីទកាសែតអំពាវនាវឱ្យសមត្ថកិច្ចអាជ្ញាធរ ព្រះរាជអាជ្ញាចាត់វិធានការបង្ក្រាបការលក់ថ្នាំព្យាបាលជំងឺvovid-19​ និងការបំផុសលក់នូវឧបករណ៍ ឱសថនិងថ្នាំពាក់ព័ន្ធcovid-19 ដែលគ្មានការប្រកាសផ្លូវការ ឬអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។

សម្តេចបន្តថា ប្រទេសណាក៏ដោយកន្លែងណាក៏ដោយឱ្យតែមានឧបករណ៍ធ្វេីតេសរឺវ៉ាក់សាំងថ្នាំសម្រាប់ព្យាបាលvovid-19 ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក សម្តេចនិងបញ្ជាទិញដេីម្បីជួយដល់ប្រជាពលរដ្ឋ។

ប៉ុន្តែបច្ចប្បន្ន គ្មានប្រកាសជាផ្លូវការដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំជឿ ទៅនិងការបង្ហោះបំផុសលក់ឧបករណ៍ទាំងនោះឱ្យសោះហេីយសម្តេចអំពាវនាវអោយសមត្ថកិច្ចអាជ្ញាធរជំនាញពាក់ព័ន្ធព្រះរាជអាជ្ញាចុះបង្ក្រាបចាប់ក្នុុងក្របខណ្ឌទូទាំងប្រទេស៕

ដោយ៖សុខាសែនជ័យ

 

...

ដោយ៖​ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print