ខេត្តកំពង់ស្ពឺ៖ មនុស្សប្រមាណ៣-៤នាក់ ត្រូវបានបាត់បង់ជីវិតនៅកន្លែងកើតហេតុ និងមនុស្សប្រមាណជិត៦០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលត្រូវបានគេជួយសង្រ្គោះដោយការដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរថយន្ត២គ្រឿងបើកក្នុងទិសដៅស្របគ្នង និងផ្ទុកកម្មករជាច្រើននាក់ហើយបានវ៉ាគ្នា រួចគេចពីម៉ូតូមកពីខាងមុខបណ្តាលឲ្យកៀរគ្នាក្រឡាប់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹកទី១២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ នៅក្បែរវត្តស្រះស្រង់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ភាគច្រើនជាកម្មការិនីកាត់ដេរដែលចេញពីផ្ទះទៅធ្វើការ ៕
សូមតាមដានព័ត៍មានលម្អិតបន្ត
...
ដោយ៖ សណ្តោស