ឃាត់មេខ្លោងម្នាក់ និងពលករ៩នាក់ឆ្លងដែនទៅថៃតាមច្រករបៀងខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានល្បាតឃើញ និងឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ(ពលករ)ចំនួន ៩នាក់ ក្នុងនោះមានស្រី ៣នាក់ និងមេខ្លោង ១នាក់ ជាអ្នកដឹកនាំឆ្លងដែនខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ តាមច្រករបៀង ។

ការឃាត់ខ្លួនជនសង្ស័ខាងលើបានប្រព្រឹត្តទៅនៅ វេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃចន្ទ ៧កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២០នៅ ស្លាបស្តាំ របស់ប៉ុស្តិ៍ភ្នំដី​ ស្រុកសំពៅលូនខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានថាមានមនុស្សឆ្លងដែនខុសច្បាប់តាមច្រករបៀងទៅកាន់ប្រទេសថៃ កម្លាំងនគរបាលប៉ុស្តិ៍ ភ្នំដីបានទទួលបទបញ្ជាពីលោក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ និងលោក យូរ សារុំ ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចុះទៅស្ទាក់និងឃាត់ខ្លួនបានមនុស្ស១០នាក់ ក្ណុងនោះមានមេខ្លោងជាអ្នកនាំផ្លូវម្នាក់ផង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលឃាត់ខ្លួនមនុស្ស៩នាក់ត្រូវបានធ្វើការអប់រំណែនាំ និងអនុញ្ញាតឲ្យពួកគាត់ វិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន រីឯមេខ្លោម្នាក់ជាអ្នកនាំផ្លូវ ត្រូវបានធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីបន្តចាត់ចែងអនុវត្តតាមនីតិវីធី សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print