សៀមរាប៖ ស្ត្រីម្នាក់ជាម្ចាស់គណនី Facebook ឈ្មោះ សូរលានស្រីខួច ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាំខ្លួនយកទៅអប់រំបន្ទាប់ពីរូបនាងបង្ហោះសារនិងរូបភាពលក់ផលិតផល ឧបករណ៍ពិនិត្យរកជំងឺ Covid-19 ដោយខ្លួនឯង។
សមត្ថកិច្ចបានអោយដឹងថាស្ត្រីរូបនោះមានឈ្មោះ លានស្រីខួច ភេទស្រី អាយុ25ឆ្នាំ មុខរបរ អាជីវករ នៅផ្សារភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីខាងលើបានសារភាពថាខ្លួនពិតជាបានបង្ហោះលក់ឧបករណ៍ពិនិត្យរកជំងឺ Covid-19 ពិតប្រាកដមែនដោយចម្លងតាមនិងទទួលលក់បន្តពីម្ចាស់គណនី Facebookឈ្មោះ Na Na (Sey Tana)។
បន្ទាប់ពីព្រមទទួលស្គាល់កំហុសនិងធ្វើកិច្ចសន្យារួចសមត្ថកិច្ចបានអនុញ្ញាតឲ្យស្ត្រីខាងលើត្រលប់ទៅផ្ទះវិញ៕
...