ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក ជួន វណ្ណះ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនចោរឆក់យ៉ាងសកម្មជិត១០លើកនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”លួចមានស្ថានទម្ងន់ទោសដោយសារការប្រពឹត្តិអំពើរហិង្សា” តាមមាត្រា៣៥៣, ៣៥៧ នៃក្រមព្រហ្មទណ្ឌ។ ប្រព្រឹត្តនៅអំឡុងខែកុម្ភះ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅជុំវិញក្តុងតាខ្មៅ ខេត្តកណ្តាល។
ជនត្រូវចោទមានឈ្មោះគុជ ប៉ាក់ស័រ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ។
សូមរំលឹកថា ៖ក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៌ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលក្រុងតាខ្មៅដឹកនាំដោយ លោកវរសេនីយ៌ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតស្រាលខេត្តកណ្តាលបានបង្ក្រាបមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងក្រុងតាខ្មៅបាន។
លោកវរសេនីយ៌ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា មុខសញ្ញាឆក់យ៉ាងសកម្មនេះ បានធ្វើសកម្មភាពឆក់ចំនួន០៧ករណីហើយ នៅក្រុងតាខ្មៅ បានសម្រេចទាំងអស់ ។ បន្ទាប់ពីកម្លាំងធ្វើការស្រាវជ្រាវ និងសើបអង្កេតអស់រយះពេលជិត១ខែទើបកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនបានតែម្តង។
ជនរងគ្រោះទី១ឈ្មោះ សុខ សឿន ភេទស្រី អាយុ៣៩ឆ្នាំមានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរនៅផ្ទះ ទី២ឈ្មោះសេង សុម៉ាលី ភេទស្រី អាយុ៥៥ឆ្នាំមានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ ទី៣ឈ្មោះវ៉ែន ស្រីណុច ភេទស្រី អាយុ២១ឆ្នាំ
មានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬសស្សីក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ ទី៤ឈ្មោះហ៊នហាក់ ភេទស្រី អាយុ២៨ឆ្នាំមានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ ទី៥ឈ្មោះសេងសុម៉ាលី ភេទស្រី អាយុ៥៥ឆ្នាំ
មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរនៅផ្ទះ ទី៦ឈ្មោះលីប៊ុនណារី ភេទស្រី អាយុ៣៥ឆ្នាំមានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរនៅផ្ទះ៧ ទីឈ្មោះគង់សុថារី ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ។
លោកវរសេនីយ៌ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់អោយដឹងថា ៖កាលពីពេលវេលាកើតហេតុខាងលើ ពេលជនរងគ្រោះកំពុងជិះម៉ូតូដល់ចំណុចកេីតហេតុ ពេលនោះស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១មួយគ្រឿង ម៉ាកHonda c១២៥ ពណ៍ខ្មៅមិនចាំសេរី និងផ្លាកលេខដោយ ឈ្មោះ គឹម មនោរម្យ ជាអ្នកឌុប ចំនែកឈ្មោះ គុជ ប៉ាក់ស័រ អង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបពីដៃជនរងគ្រោះហើយបើកម៉ូតូគេចខ្លួនបាត់តែម្តង។
ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋថាមានករណីឆក់ការបូបនៅចំណុចខាងលី កំលាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បើកការស៊េីបអង្កេតកំណត់មុខសញ្ញាបាន ហេីយធ្វេីការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៩ មីនាឆ្នាំ២០២០ វេលាម៉ោង២៣និង៥០នាទី ក៏ឃាត់ខ្លួនបានជនសង្ស័មួយម្នាក់ដូចខាងលេីយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថាខ្លួននិងបក្សពួក២នាក់ទៀតដែលមានឈ្មោះដូចខាងលើ ពិតជាបានធ្វេីសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះប្រាកដមែន ហេីយកន្លងមកមិនចាំថ្ងៃខែក្នុងឆ្នាំ២០២០ខ្លួននិងបក្សពួក២នាក់ខាងលើ ក៏ធ្លាប់បានធ្វេីសកម្មភាពឆក់កាបូបអ្នកដំណេីរជាច្រើនលេីកនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅផងដែរ៕ ឆ ដា