អាជ្ញាធររាជធានីភ្នំពេញកំពុងសាងសង់ សួនច្បារថ្មី នៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយដែល មានទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេងផងដែរ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់ សួនច្បារថ្មី នៅតាមបណ្តោយវិថីភ្នំ ពេញ-ហាណូយ ដែលមានទីធ្លាសំរាប់លំ ហែកំសាន្ត កន្លែងហាត់ ប្រាណឧបករណ៍ក្មេងលេង ដើមឈើ ដាំស្មៅ បង្គន់សាធា រណៈ ចំណតរថយន្តនិងម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែរ ។
ដើម្បីជម្រុញការងារនេះ ឲ្យបានលឿននិងត្រូវតាមគម្រោងប្លង់ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ដោយមានការចូលរួមពី លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ កាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងរៀបចំស្ថាបនាសួនច្បារថ្មីមួយនេះ ដែលសួនថ្មីនេះមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០១៩ (វិថីភ្នំពេញ-ហាណូយ) ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថាសួនច្បារថ្មីមួយនេះ មានបណ្តោយប្រវែង ៥៥០ម៉ែត្រទទឹង ១៦ម៉ែត្រ ដោយរៀបចំអោយមាន ជាទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែរ ដើម្បីងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋបានមក លំហែកំសាន្ត និងបានហាត់ប្រាណ នៅទីនេះ ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បាន បញ្ជាក់ឲ្យដឹងហើយថា សួនច្បារថ្មីនេះបានចាប់ផ្ដើមអនុវត្តការដ្ឋានកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ ២០២០ ហើយជាគំរោងសួនច្បារនេះគ្រោះនឹងស្ថាបនា អោយបានរួចរាល់ក្នុងរយៈពេល ៤ទៅ៥ខែទៀត។
លោកសំ សាមុត បានបញ្ជាក់ថាការស្ថាបនា សួនច្បារថ្មីនេះ ប្រើប្រាស់ពេលមិនយូរប៉ុន្មានទេ។ប៉ុន្តែអ្វីដែលយូរនោះ គឺការស្ថាបនាបង្គន់អនាម័យសាធា រណៈនៅលើសួនច្បារនេះតែម្តង។
រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលភ្នំពេញ បានយកចិត្តទុក ដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ។ ជាក់ស្ដែងនៅខណ្ឌសែន សុខនេះ ពីមុន មិនធ្លាប់មានសួនច្បារសាធារណៈនោះទេ តែដោយពិនិត្យឃើញថា ទីតាំងខាងលើអាចស្ថាបនាសួនច្បារសាធារណៈបាន ទើបអភិបាលនៃគណៈអភិបាលភ្នំពេញលោក ឃួង ស្រេង បានណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។  ដោយហេតុថា សួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរព្រោះថា ការហាត់ប្រាណជាឱសថព្យាបាលជម្ងឺគ្រប់ប្រភេទដ៏សក្កិសិទ្ធ សម្រាប់បងប្អូនប្រជា ពលរដ្ឋទូទៅ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print