លោករដ្ឋមន្ត្រីថ្មី ព្រុំ សុខា ប្តេជ្ញាប្រកាន់ខ្ជាប់នូវបាវចនា២ និងអភិក្រម៥ ដែលជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ លោក ព្រុំ សុខា ​រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលទើបនឹងតែងតាំងថ្មីបានប្តេជ្ញា​ជំរុញអនុវត្តឲ្យបានជោគជ័យនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអាទិភាពទាំង៤ ជាពិសេសកំណែទម្រង់វិស័យសាធារណៈ ដោយប្រកាន់ខ្ជាប់នូវបាវចនា២ និងអភិក្រម៥ ដែលជាប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ។
លោករដ្ឋមន្ត្រីបានថ្លែងនៅក្នុងពិធី​​ផ្ទេរនិងប្រកាសចូលកាន់ដំណែងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលបានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានផ្តល់នូវមគ្គុទេសដឹកនាំ និងមតិផ្តាំផ្ញើដល់​ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដែលជាថ្នាក់ដឹកនាំក្រសួង​ និងមន្ត្រីរាជការ និងប្រធានមន្ទីររបស់ក្រសួងមុខងារសាធារណៈទាំងអស់​​ ដើម្បីយកទៅអនុវត្តការងារ ឲ្យកាន់តែទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print