មហាមិត្តចិន បានបន្ថែមជំនួយសម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID-19 ជាង២តោន ដល់ក្រសួងការពារជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសចិននៅតែចាត់ទុកកម្ពុជា ជាមហាមិត្តដ៏ល្អបំផុត ពិសេសយកចិត្តទុកជួយទប់ស្កាត់ នៃជំងឺរាតត្បាតវីរុសកូរ៉ូណាកូវីដ១៩ ហើយមហាមិត្តចិន បានបន្ថែមជំនួយសម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID-19 ជាង២តោន ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា បានដឹកមកប្រទេសកម្ពុជាហើយ
នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះនៅតាមច្រកអន្តរជាតិភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានចាកចេញពីប្រទេសចិន តាមជើងយន្តហោះពិសេស មកកាន់កម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print