ភ្នំពេញ៖ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ មានម៉ាស ចំនួន១០,០០០
វ៉ែនតាសុវត្ថិភាពចំនួន៥០០ ម៉ាសN95 ចំនួន១,០០០និង សម្លៀកបំពាក់សុវត្ថិភាពរបស់មន្ត្រីសុខាភិបាលចំនួន ២០០សម្រាប់ ដែលជាអំណោយរបស់ធនាគារចិន (Bank of China)។
សម្ភារៈបរិក្ខារវេជ្ជសាស្ត្រខាងលើនេះ ត្រូវបានរៀចចំធ្វើវិធីប្រគល់ និងទទួល នៅទីស្ដីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី០១ ខែមេសាឆ្នាំ២០២០នេះ។
លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់ធនាគារចិន។ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមយ៉ាងមុតមាំថា ធនាគារចិននឹងផ្តល់ជំនួយជាបន្តបន្ទាប់ទៀត ក្នុងពេលឆាប់ៗខាងមុខ ដើម្បីកម្ពុជាជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ១៩ឲ្យ ទទួលបានជោគជ័យកាន់តែឆាប់រហ័ស៕
...
ដោយ៖ សហការី