លោក ពេជ្រ ស្រស់ ឲ្យរាជរដ្ឋាភិបាលកាត់ប្រាក់ខែរបស់លោក ដើម្បីចូលរួមទប់ស្កាត់ជំងឺ COVID-19 នៅប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងករណីជំងឺវីរុសកូរ៉ូណា COVID-19 បានរាតត្បាតរីករាលដាលនៅក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានសប្ដាហ៍មកនេះឃើញថា រាជរដ្ខាភិបាលបានចូលរួមប្រយុទ្ធយ៉ាងខ្លាំងខ្លា ដើម្បីទប់ស្កាត់នៃជំងឺនេះកុំឲ្យបន្តចំលងទៅដល់ពលរដ្ឋបន្ថែមទៀត។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះ លោកឲ្យរាជរដ្ឋាភិបាលកាត់ប្រាក់ខែរបស់លោក ក្នុងតួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ នេះបើយោងតាមសំណេរលើ Facebook ផ្លូវការរបស់លោក ដោយលោកថាលើកឡើងថា «ខ្ញុំសុំស្នើដល់រដ្ឋាភិបាលកាត់ប្រាក់ខែ នៃខ្ញុំ១០០ភាគរយ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ទុកចូលរដ្ឋវិញគឺដើម្បីសន្សំថវិកាជាតិក្នុងការទប់ស្កាត់នូវមេរោគ COVID-19 នៅក្នុងកម្ពុជា ហើយសូមចាប់ផ្តើមពីខែ៤-៥-៦ឆ្នាំ២០២០ ខាងមុខនេះតទៅ»៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print