ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ បានចូលរួមបរិច្ចាគប្រាក់បំណាច់ផ្ទាល់ខ្លួន ចំនួន៥លានរៀល ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩។
លោក ហ៊ុន ម៉ានី បានថ្លែងថា៖ ស្ថិតក្នុងគ្រាលំបាកដែលយើងទាំងអស់គ្នាបាន និងកំពុងជួបប្រទះនេះ ខ្ញុំសូមចូលរួមជាចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរួបរួមគ្នាជាកម្លាំងនៃមហាគ្រួសារខ្មែរ នូវការបរិច្ចាគប្រាក់បំណាច់ផ្ទាល់ខ្លួន ចំនួន៥លានរៀល ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកើតមានឡើងនៅកម្ពុជា។
លោកបន្តថា៖ ខ្ញុំសូមឆ្លៀតក្នុងឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន សប្បុរជន ក៏ដូចជាប្រជាជនកម្ពុជាគ្រប់រូប ដែលបានបង្ហាញនូវទឹកចិត្តជួយគ្នា រួមគ្នា គិតគូរដល់សុខុមាលភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។ ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា៕
ដោយ៖ សុខ ខេមរា