សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការរក្សាស្ថេរភាព តម្លៃទំនិញលើទីផ្សារ និងស្ថិរភាពស្បៀងអាហារនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែការដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការរក្សាស្ថេរភាព តម្លៃទំនិញលើទីផ្សារ និងស្ថិរភាពស្បៀងអាហារនៅកម្ពុជា រហូតបិទមិនឱ្យនាំចេញស្រូវ និងអង្ករសទៅប្រទេសជិតខាងថែមទៀតផង។
សម្តេចថ្លែងថា៖ នៅកម្ពុជាមកដល់ត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកកើងជំងឺកូវីដ១៩ សរុប ១១៤នាក់។ ប៉ុន្តែមានអ្នកជំងឺចំនួន ៤៩នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺកំពុងតែព្យាបាលមានចំនួន ៦៥នាក់។ តាមរយៈទិន្នន័យនេះត្រូវបានមើលឃើញថា ការវិវឌ្ឍន៍ជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មិនមានស្ថានភាពអាក្រក់ដូចបណ្តាប្រទេសដែលកំពុងរងការយាយីដោយជំងឺកូវីដ១៩ដទៃទៀត នៅលើពិភពលោកនោះឡើយ។ ជាពិសេសនៅដែនដីអាមេរិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដែលជាប្រទេសមានការអភិវឌ្ឍជឿនលឿននោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លៃងបន្តបែបនេះថា៖ «នេះជាការចាំបាច់ ព្រោះយើងមិនអាចឱ្យគ្រូពេទ្យណាម្នាក់ឆ្លងព្រោះតែខ្វះការទទួលខុសត្រូវ របស់យើងនោះទេ។ ឥឡូវនេះខ្ញុំសូមចេញនូវបទបញ្ជាបន្ថែម គឺយើងត្រូវមានការស្តុកបម្រុងរបស់រាជរដ្ឋាភិបាលមួយកម្រិតទៀត»។ ក្នុងនោះ សម្តេចបញ្ជាក់ថា៖ ទាំងម៉ាស់ សម្លៀកបំពាក់សម្រាប់គ្រូពេទ្យ និងទឹកអាល់កុលនៅពេលប្រើអស់ គឺត្រូវផលិតយកមកបំពេញបន្ថែមភ្លាម ដើម្បីស្តុករបស់រាជរដ្ឋាភិបាល គឺរក្សានៅ ក្រសួងសុខាភិបាលដដែល តែនៅពេលយកទៅប្រើប្រាស់ត្រូវដាក់សំណើទៅកាន់សម្តេច។
សម្តេចគូបញ្ជាក់ថា៖ ការរក្សាបាននូវស្ថានភាពល្អប្រសើរ ជាពិសេសការទប់ស្កាត់មិនឱ្យមានការរីករាលដាលខ្លាំងនេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីការគ្រប់គ្រង និងការដាក់ចេញវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គបញ្ជាការកំពូលក្នុងសមរភូមិប្រយុទ្ធជំងឺកូវីដ១៩នេះ ត្រូវបានគេមើលឃើញចេញមក គ្រប់គ្រងស្ថានការ និងដាក់ចេញផែនការជាបន្តបន្ទាប់ចាប់តាំងពីពេលកម្ពុជារកឃើញអ្នកឆ្លងជំងឺដំបូងនៅក្នុងខេត្តព្រះសីហនុ កាលពីខែមករាមកនេះ។
សម្តេចតេជោ ហ៊ុន សែន អគ្គមេបញ្ជាការកំពូលរបស់កម្ពុជា ត្រូវបានគេប្រសិទ្ធនាមជាអគ្គភស្តុភារមួយរូប ដែលតែងតែមានការទំនុកបម្រុងមិនដែលចេះខ្វះនោះឡើយ សម្រាប់សម្ភារៈប្រើប្រាស់កងទ័ព ជាពិសេសពេលនៅលើសមរភូមិសង្គ្រាម។
ការដាក់ចេញផែនការគ្រប់គ្រងស្ថានការជាប់ជាប្រចាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលគេប្រសិទ្ធនាមជា «បុរសខ្លាំងរបស់កម្ពុជា» បានធ្វើឱ្យស្ថានការណ៍វិបត្តិបណ្តាលមកពីជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មិនអាក្រក់ដូចបណ្តាប្រទេសមួយចំនួននៅលើពិភពលោកនោះឡើយ។
ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ផ្តោតសំខាន់បំផុតលើ វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺតាមដាន បញ្ជា ដាក់ផែនការដោយផ្ទាល់ ដល់ថ្នាក់ដឹកនាំ ស្ថាប័នរដ្ឋ កងកម្លាំង អភិបាលរាជធានី-ខេត្ត និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជួរមុខ ប្រឆាំងកូវី១៩ បានទទួលប្រាក់ឧបត្ថម្ភ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print